អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទ ក្រហមកម្ពុជាបើកកិច្ចប្រជុំស្តីពីលទ្ធផលការងារឆ្នាំ២០១៧ និងកសាងផែនការឆ្នាំ២០១៨


កក្រក ៖ នៅព្រឹកថ្ងៃច័ន្ទ ១រោច ខែ មិគសិរ​ ឆ្នាំរកា ត្រូវនឹងថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៧ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ បានរៀបចំ​ពិធីបើកកិច្ច​ប្រជុំ ឆ្លុះបញ្ចាំងលទ្ធផល​ការងារឆ្នាំ២០១៧ និងកសាង​ផែនការឆ្នាំ២០១៨ ការងារ​អភិវឌ្ឍន៍​យុវជន អ្នកស្ម័គ្រចិត្ត​ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាកជិកគណៈកម្មាធិការ​កណ្ដាល និងជាអនុប្រធាន​អចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់​សកម្មភាព​យុវជន និងអ្នកស្ម័គ្រចិត្ត​ កាកបាទក្រហម​កម្ពុជា។ កិច្ចប្រជុំ​នេះប្រព្រឹត្ត​ទៅ នៅទីស្នាក់ការសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រៃវែង​ ដោយមានការ​អញ្ជើញចូលរួម​ពី ឯកឧត្តម​ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការសាខា​ កាកបាទក្រហម​កម្ពុជា ខេត្តព្រៃវែង មន្ត្រីទីស្នាក់កណ្ដាល មន្ត្រីសាខា​កាកបាទក្រហម​កម្ពុជាទាំង២៥ រាជធានី-ខេត្ត ទីប្រឹក្សា​យុវជន និងយុវជន​សរុបចំនួន ៥០ នាក់ កិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០១៧ ដែលនឹងជជែក​ពិភាក្សាពីចំណុច​សំខាន់ៗមួយចំនួន រួមមាន៖ 

១/ ឆ្លុះបញ្ចាំងលទ្ធផល​ការងារយុវជន​និងអ្នកស្ម័គ្រចិត្ត ​របស់សាខា​ទាំង២៥ រាជធានី-ខេត្ត​ ដែលបាន​អនុវត្តក្នុងឆ្នាំ២០១៧
២/ ជជែកពិភាក្សា​ស្វែងយល់ពី​ចំណុចខ្លាំង​ ចំណុចខ្សោយ​ និងបញ្ហាប្រឈម​ របស់សាខា​ទាំង២៥ រាជធានី-ខេត្ត ក្នុងឆ្នាំ២០១៧
៣/ ការកសាងផែនការ​សកម្មភាព​សម្រាប់អនុវត្ត​បន្តនៅឆ្នាំ២០១៨។

នៅក្នុងឱកាសនោះដែរ​ ឯកឧត្តម បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើ​សួរសុខទុក្ខ និងសេចក្ដី​កោតសរសើរ ពីសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបាន​ផ្ដល់នូវអនុសាសន៍​សំខាន់ៗមួយចំនួន​ជូនដល់សមាជិក-សមាជិកា ដែលមានវត្តមាន​ក្នុងពិធីនោះរួមមាន៖
១/ សូមរក្សាសាមគ្គីភាព​ឱ្យបានជិតស្និទ្ធ និងសុខដុមរមនីយ​កម្ម រវាងគណៈគ្រប់គ្រង​នៃគណៈកម្មាធិការសាខា មន្ដ្រីប្រតិបត្តិសាខា អនុសាខា ​ទីប្រឹក្សាយុវជន និងក្មួយៗយុវជន កក្រក ទាំងអស់
២/ សូមបន្ដបំពេញ​បេសកកម្ម​មនុស្សធម៌ នៅក្នុងមជ្ឈដ្ឋាន​សហគមន៍ងាយរងគ្រោះ​ឱ្យបានកាន់តែ ទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅក្នុងសហគមន៍។
៣/ បន្ដពង្រឹង និងពង្រីកកម្លាំង​យុវជនកាកបាទក្រហម​កម្ពុជា ឱ្យទៅ​ជាបណ្ដាញ​ដ៍រឹងមាំ និងជា កត្ដាចលករ នៃសេវាកម្ម​មនុស្សធម៌ មាននិរន្ដរ៍ភាព និងប្រកបដោយ​ប្រសិទ្ធភាព។
៤/ បន្ដពង្រឹង ពង្រីក និងស្រឡាញ់​នូវវប្បធម៌​ចែករំលែក ដោយចាប់ផ្ដើម​ពីខ្លួនយើងផ្ទាល់​ ចែករំលែកទៅកាន់មនុស្ស​នៅជុំវិញខ្លួន ដែលត្រូវការ​ជំនួយជាចាំបាច់។
៥/ បន្ដយកចិត្តទុកដាក់​ចំពោះសិស្ស និងយុវជន​កាកបាទក្រហម​កម្ពុជា ដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានសិក្សារៀងៗ​ខ្លួន និងជនរងគ្រោះ ជនងាយរងគ្រោះក្នុងសហគមន៍​ជាចម្បង។
៦/ បន្តផ្ដល់ឱកាស និងលើកទឹកចិត្ត​ដល់សមាជិកយុវជន​ដែលសកម្ម តាមរយៈការ​ផ្ដល់លិខិត សរសើរ រង្វាន់លើកទឹកចិត្ត ស្របតាមស្ថានភាពជាក់ស្ដែង។
៧/ សូមក្មួយៗ ត្រូវនិយាយថាទេ ជាមួយសកម្មភាពណាមួយដែលធ្វើអោយប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ ធ្នាប់ សុវត្ថិភាពសង្គម តួយ៉ាងការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង អំពើអបាយមុខ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ពិសេសចូលរួមស្រឡាញ់បរិស្ថាន និងរួមចំណែកផ្សព្វផ្សាយច្បាប់ចរាចរណ៍ គោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕