អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចូលរួមយុទ្ធនាការ ១៦ថ្ងៃ (បូពណ៌ស)


កក្រក ៖ ក្នុងសកម្មភាព​បន្ត យុទ្ធនាការ​ ១៦ថ្ងៃ (បូពណ៌ស) ក្រោម​ប្រធានបទ​ “មិនទុកនរណា​ម្នាក់ចោល : បញ្ឈប់អំពើហិង្សា​លើស្ត្រី និង​ក្មេងស្រី” នាព្រឹកថ្ងៃទី ២ ខែធ្នូ​ ឆ្នាំ២០១៧ លោកជំទាវ ​ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ​កាកបាទក្រហម​កម្ពុជា រួមជាមួយ​ លោកស្រី កេត ម៉ារឌី ប្រធាន​នាយកដ្ឋាន​ការពារផ្លូវច្បាប់​នៃក្រសួង​កិច្ចការនារី បានជួបសំណេះ​សំណាល និងធ្វើ​បឋកថា និងរៀបចំ​កម្មវិធី​សំណួរ-ចម្លើយ ជាមួយ​យុវជន​កាកបាទក្រហម​កម្ពុជា ប្រមាណ ៨០នាក់ ស្តីពី ​យុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់​អំពើហិង្សា​លើស្ត្រី និងក្មេងស្រី និងការ​ចូលរួមរបស់​យុវជន និស្សិតក្នុង​ការចូលរួមលើកកម្ពស់​វប្បធម៌​អហិង្សា សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារ​ខ្មែរ។

 

ក្នុងនាមគណៈដឹកនាំ​សាកលវិទ្យាល័យ ​និងនិស្សិត លោក សេង ប៊ុនធឿន សាកល​វិទ្យាធិការរង បានថ្លែងអំណរអរ​គុណចំពោះកាកបាទ​ក្រហមកម្ពុជា ដែលបាន​រៀបចំឲ្យមាន​យុទ្ធនាការ ១៦ថ្ងៃ នេះឡើង ហើយបានយក​ចំណេះដឹង​ដ៏មានសារៈសំខាន់​សម្រាប់សង្គមជាតិ​មកផ្សព្វផ្សាយ​ឲ្យនិស្សិត-យុវជន បាន​យល់ជ្រួតជ្រាបពីការបញ្ឈប់​អំពើហិង្សា​ក្នុងសង្គមជាតិ។

 

សូមបញ្ជាក់​ សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ជាសាលវិទ្យាល័យ​ទី៣ នៃសាលវិទ្យាល័យ​ទាំង ៤ ដែលកាកបាទក្រហម​កម្ពុជា បានជ្រើសរើស​ចុះផ្សព្វផ្សាយ​អំពី យុទ្ធនាការ ១៦ថ្ងៃ (២៥ វិច្ឆិកា ២០១៧ - ១០ ធ្នូ ២០១៧) បញ្ឈប់​អំពើហិង្សា​លើស្ត្រី និងកុមារ។