អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ប្រារព្ធទិវា អន្តរជាតិនៃអ្នកស្ម័គ្រចិត្ត


សាខាកក្រកខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃសៅ ១៤ កើត ខែ មិកសិរ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី​ ២ ខែ ធ្នូ គ.ស ២០១៧​ នេះសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បានប្រារព្ធទិវា អន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត ​៥ ធ្នូ ២០១៧ ក្រោម​ប្រធានបទ "អ្នកស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍន៍ខ្លួន​អ្នកនិងសង្គម"​ ក្រោមវត្តមាន លោក រ៉ាត់ សោភា ប្រធានស្តីទី​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ និងមានការ​ចូលរួមពី ប្រធាន​កិត្តិយស-អនុប្រធានកិត្តិយស​អនុសាខា ថ្នាក់ដឹកនាំ-មន្ត្រីអនុសាខា​កាក បាទក្រហមកម្ពុជា​ ស្រុកគូលែន មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជន​កាកបាទក្រហម​កម្ពុជា ប្រចាំវិទ្យាល័យ​គូលែន សរុប ៧២ នាក់។​

 

ក្នុងឱកាសនោះ​ លោកប្រធានស្តីទី​សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ បានពាំនាំ​ប្រសាសន៍របស់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើ​សួរសុខទុក្ខ ​ថ្លែងអំណរគុ​ណ និងកោតសរសើរ​យ៉ាងជ្រាលជ្រៅ​ចំពោះអ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែលបាន​បរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចូលរួមចំណែកជួយដល់​ជនរងគ្រោះ និង​ជនងាយរងគ្រោះ​នៅក្នុង​សហគមន៍ និងនៅតាម​គ្រឹះស្ថានសិក្សានានា​។

 

លោកបានគូស​បញ្ជាក់បន្ថែមថា​ទិវាអន្តរ ជាតិនៃ​អ្នកស្ម័គ្រចិត្ត គឺជា​ការលើកកម្ពស់​ការចូលរួម​ដោយស្ម័គ្រចិត្តក្នុងការងារ​មនុស្សធម៌របស់​ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមាន​អាយុកាល ១៥៤ឆ្នាំមកហើយ។ ទិវានេះ បានផ្តោតលើគុណ​តម្លៃនៃការងារ​ស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នង​របស់ចលនា​កាកបាទក្រហម អឌ្ឍចន្ទក្រហម និងជាកម្លាំង​ប្រតិបត្តិករ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព និងទាន់​ពេលវេលា។ ជាក់ស្តែងអ្នកស្ម័គ្រចិត្ត​បានធ្វើសកម្មភាព​យ៉ាងសកម្ម ក្នុងការផ្តល់​ក្តីសង្ឃឹម និងភាពកក់ក្តៅ​ដល់អ្នកងាយ​រងគ្រោះបំផុត​បានទាន់ពេលវេលា​ និងគ្រប់ទីកន្លែង។

 

ដើម្បីលើកទឹកចិត្ត​ដល់អ្នកស្ម័គ្រចិត្ត ដែលបាន​ចូលរួមក្នុង​ឱកាសនេះសាខា កាកបាទក្រហម​កម្ពុជា ខេត្តព្រះវិហារ បានផ្ដល់ជូន​នូវប័ណ្ណសរសើរ សាប៊ូ និង​ថវិកានិងមួយ​ចំនួនផងដែរ និងបានផ្តល់​ជូនយុវជនកាកបាទក្រហម​កម្ពុជាចំនួន ៤០ នាក់ ម្នាក់ៗសៀវភៅ ៤ ក្បាល ប៊ិច ២ ដើម ថវិកា ៥,០០០ រៀលផងដែរ។