អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងទិវាពិភពលោក ប្រយុទ្ធនឹងជម្ងឺអេដស៍ ០១ ធ្នូ


សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀល​ថ្ងៃទី ០១ ខែ​ធ្នូ ឆ្នាំ២០១៧ ឯកឧត្តម​ឧកញ៉ា ​សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍​គណ:កម្មាធិការ​សាខា តំណាង ​ឯកឧត្តម ជា សុមេធី ប្រធាន​គណ:កម្មាធិកា​សាខា បាន​ដឹកនាំសមាជិក​គណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិ​សាខា មន្រ្តី​អនុសាខា​ស្រុក ទីប្រឹក្សា​យុវជន យុវជន​កាកបាទក្រហម និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា បានចុះសួរ​សុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌ ចែកជូនដល់​កុមារកំព្រា​ដែលងាយរង​គ្រោះដោយ​មេរោគ​អេដស៍/ជម្ងឺអេដស៍ ចំនួន ២២នាក់ ស្រី ១២នាក់ ស្ថិតក្នុងស្រុកពារាំង​ ខេត្តព្រៃវែង និងធ្វើការ​ផ្សព្វផ្សាយ​សារលិខិត សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ក្នុងឱកាស​ទិវាពិភពលោក​ ប្រយុទ្ធនឹង​ជម្ងឺអេដស៍ ០១ ធ្នូ ឆ្នាំ ២០១៧ តាមទិសស្លោក "ឆាប់ធ្វើ​តេស្តឈាម ឆាប់​ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍"។

 

ក្នុងឳកាសនោះ ឯកឧត្តម​ ក៍បាននាំយកនូវ​ប្រសាសន៍ ផ្តាំផ្ញើសាកសួរ​សុខ​ទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមធ្វើការផ្តាំផ្ញើ​ដល់ក្មួយ​ៗ​ដែល​ផ្ទុកមេរោគ​អេដស៍ទាំងអស់​ ត្រូវលេប​ថ្នាំពន្យា​អោយបាន​ទៀងទាត់​ត្រឹមត្រូវ​តាមការ​ណែនាំ​របស់ក្រុមគ្រូពេទ្យ ចេះ​អនាម័យខ្លួនប្រាណ​អោយបានស្អាត​ និងពិសេសត្រូវ​ខិតខំប្រឹង​ប្រែង​​រៀនសូត្រ​អោយបានល្អ ប្រសើរ ដើម្បី​ក្លាយខ្លួន​ជាពលរដ្ឋល្អ ស​ម្រាប់ជួយ​បម្រើការងារ​សង្គមជាតិ ។

 

ចំពោះអំណោយ​ដែលបាន ចែកជូន​ក្នុង១នាក់​ទទួលបាន អង្ករ ២៥គក មី១កេស ត្រីខ ១យួរ និង​ថវិកាចំនួន ២០,០០០រៀល