អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុប្រគល់ផ្ទះមនុស្សធម៌ ជូនប្រជាជនទីទ័លក្រ


សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នេះ ឯកឧត្តម ​យន្ត មីន ​ប្រធាន​កិត្តិយសសាខា​កាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ​ និងសហការី ​បានអញ្ជើញ​ចុះជួបសំណេះសំណាល ​និងប្រគល់ផ្ទះ​មនុស្សធម៌ទី ០១ (មួយ) ដែលឧបត្ថម​ថវិការបស់ ​ឯកឧត្តមផ្ទាល់។ ផ្ទះនេះ​មានទំហំ ​៤ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ​ ប្រក់ហ្វីប្រូត៍ ប្រគល់​ជូនគ្រួសារ​លោក ម៉ក់ ពៅ អាយុ៦៨ ឆ្នាំ និងប្រពន្ធ ទេព សារិន ទីទ័លក្រ រស់នៅ​ជាមួយ​កូនតូចៗចំនួន ២នាក់ ស្ថិត​នៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 

មានប្រសាសន៍​ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំ​នូវការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសណាក់​ឯកឧត្តម​ ប្រធានគណៈកម្មាធិការ​សាខា ពិសេស​សម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់​គិតគូរចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌សម្បុរ​ ជំនឿសាសនា ឬនិន្នាការ​នយោបាយណា​មួយឡើយ ។ ឯកឧត្តម ក៏បាន​ផ្តាំផ្ញើដល់ សមាជិក​គ្រួសារទាំងអស់ ត្រូវចេះប្រុងប្រយ័ត្ន​ចំពោះអគ្គីភ័យ ត្រូវសម្អាត ថែរក្សា​ផ្ទះថ្មីនេះដើម្បី​បានជាជម្រក​ដ៏កក់ក្តៅ​តរៀងទៅ ។ ក្នុងនោះដែរ​ឯកឧត្តម​បានសម្រេច​ផ្តល់ អណ្តូង​លូមួយ និង​ចាក់សាប​ជុំវិញ សំរាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ជាសាធារណៈប្រមាណ ២០ គ្រួសារផងដែរ ។

 

អំណោយបន្ថែម​រួមមាន ៖ អង្ករ ២៥គីឡូ ឃីត ០១ (មុង១ -ភួយ១ -សារុង១ -ក្រមា១) -កន្ទេល១ -មី១កេស -ត្រីខ១យួ និងថវិកា​មួយចំនួន។