អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកក្រកខេត្តស្វាយរៀងប្រារព្ធ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍


សាខាកក្រកខេត្តស្វាយរៀង៖ដើម្បី​ចូលរួម ​ទិវាពិភពលោក​ប្រយុទ្ធ​នឹងជំងឺអេដស៍ ​១ ធ្នូ ឆ្នាំ ២០១៧ តាមទិសស្លោក ​ឆាប់ធ្វើ​តេស្តឈាម ឆាប់ព្យាបាល​ ឆ្ពោះទៅ​បញ្ចប់​អេដស៍ និងលើកកម្ពស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហម​កម្ពុជា ជាឥស្សរជនឆ្នើម​ថ្នាក់ជាតិ​ នៃវេទិកាភាព​ជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ឆ្លើយតប និងជំងឺអេដស៍​នៅកម្ពុជា  ។


នៅថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ សាខា​​កាកបាទក្រហម​កម្ពុជាខេត្តស្វាយរៀង បានរៀបចំ​ប្រារព្ធធ្វើពិធី​សំណេះសំណាល​ និងចែកអំណោយ​ មនុស្សធម៌​ដល់កុមារ​កំព្រាដោយសា​រ​អេដស៍ អ្នករងគ្រោះរស់​នៅជាមួយ​មេរោគ​អេដស៍ ចំនួន ២៦៤ នាក់ មកពី​ ក្រុងស្វាយរៀង ៥៧ នាក់ ស្រុកកំពង់រោទិ៍ ៤៥ នាក់ ស្វាយទាប ៤៥ នាក់ រំដួល ៤០ ស្រុកស្វាយជ្រំ ៧០ នាក់ មកពីអង្គការស៊ីភីអិន​ផ្លាស់ ៧ នាក់ នៅទីស្នាក់ការ​សាខាខេត្ត ​ដែលពិធីនេះ បានការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំងអស់​លោក លោកស្រី​ ជាសមាជិក សមាជិកា​នៃកណៈកម្មាធិកាសាខា​ លោក លោកស្រីតាម​មន្ទីរនានា​ជុំវិញខេត្ត ។ 


ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិកា​សាខា បានអាន​សារលិខិត​របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេប ស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្ត កន្លងមកនិងបច្ចុប្បន្ននូវ សកម្មភាព​ពហុវិស័យ​បើគិតពីការអនុវត្ត​សកម្មភាព ការជួយទៅដល់​អ្នកផ្ទុក មេរោគ​អេដស៍ដែលកន្លងមក​មានការ​រើសអើង​ខ្លាំង សូម្បីតែការ​បរិភោគ​ចំណីអាហារ ឬការរស់​នៅជាមួយគ្នា​ក៏មានការ​ភ័យខ្លាច​ឆ្លងដែរ តែពេលនេះ​មានការគាំទ្រ​ពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់ អេដស៍ធ្វើឲ្យ​សារធារណជន​មានការ​យល់ដឹង ព្រមទាំង​ជួយឧបត្ថម្ភ​គាំទ្រទាំង​ស្មារតី និងសំភារៈធ្វើឲ្យជីវ ភាពរបស់ពួក​គេមានភាព​ប្រសើរឡើង ។


សម្ភារៈដែល​សាខាបាន​ឧបត្ថម្ភដល់ អ្នករស់​នៅជាមួយ​មេរោគអេដស៍ នាពេលនោះ​ចំនួន ២៥៧ នាក់ក្នុងម្នាក់ទទួល​បាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៤០,០០០រៀល។