អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ពិធីសំណេះសំណាល សួរសុខទុក្ខ អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា និងជនពិការនៅខេត្តកំពង់ស្ពឺ


នៅថ្ងៃទី ៣០ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នេះ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ និងជាឥស្សរជន​ឆ្នើមថ្នាក់ជាតិ​ នៃវេទិកាភាព​ជាអ្នកដឹកនាំ​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ឆ្លើយតប​មេរោគអេដស៍ និងជំងឺ​អេដស៍​នៅកម្ពុជា​ បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុ​ងពិធី​សំណេះសំណាល ​សួរសុខទុក្ខ និងផ្តល់អំណោយ​ ជូនដល់​អ្នករស់នៅ​ជាមួយ​មេរោគអេដស៍​ ចាស់ជរា​គ្មានទីពឹង​ កុមារកំព្រា​ និងជនពិការ​ ចំនួន ១.២៨៨គ្រួសារ មកពី​ក្រុង១ និងស្រុកទាំង៧ នៃ​ខេត្តកំពង់ស្ពឺ​ ដែលប្រព្រឹត្តទៅ​នៅមណ្ឌល​កីឡាខេត្តកំពង់ស្ពឺ​ ស្ថិតក្នុងភូមិ​ត្រស់សាលា​ សង្កាត់ស្វាយក្រវ៉ាន់​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ។

 

នៅក្នុងឱកាសសំណេះ​សំណាលនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានពាំនាំ​ព្រះរាជបណ្តាំសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិត​ ស្រឡាញ់​ ប្រកបដោយ​មនោសញ្ចេតនា​ដ៏ជ្រាលជ្រៅ​បំផុតពី​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធាន​កិត្តិយស​ កាកបាទក្រហមកម្ពុជា​ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ និងបាននាំមកជូន​នូវអំណោយ​មនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង សម្ភារៈ និងថវិកា​មួយចំនួន ដែលទទួលបានពី​សទ្ធាជ្រះថ្លា​របស់សប្បុរស​ជនជាតិ និងអន្តរជាតិ។

 

ស្ថិតក្នុងបរិយាកាស​ដ៏ប្រសើរ​ថ្លៃថ្លា​ និងដើម្បី​ចូលរួមក្នុងទិវា​ពិភពលោក​ប្រយុទ្ធនឹង​ជំងឺអេដស៍​ ១​ ធ្នូ​​ ក្រោមប្រធានបទ​ "ឆាប់ធ្វើតេស្តឈាម​ ឆាប់ព្យាបាល​ ឆ្ពោះទៅបញ្ចប់អេដស៍​"​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានអំពាវនាវ និងផ្តល់​អនុសាសន៍សំខាន់ ៧ចំណុចរួមមាន៖


១/ សូមស្វែងយល់​ពីមេរោគអេដស៍​ និងការពារខ្លួនកុំឱ្យឆ្លងជាដាច់ខាត។
២/ ឆាប់ធ្វើតេស្តឈាម​ ឆាប់ព្យាបាល​ ឆ្ពោះទៅបញ្ចប់អេដស៍។
៣/ ចំពោះអ្នកផ្ទុក​មេរោគអេដស៍​ ត្រូវទៅទទួល​ និងលេបឱសថ​ប្រឆាំងមេរោគ​ (ARV) ឱ្យបានទៀងទាត់តាមវេជ្ជបញ្ជា​របស់គ្រូពេទ្យ។
៤/​ មិនត្រូវមាក់ងាយ​ និងរើសអើង​ជាមួយអ្នក​រស់នៅជាមួយ​មេរោគអេដស៍​ និងអ្នកជំងឺអេដស៍​ ជាដាច់ខាត​ ហើយត្រូវបង្កើតបរិយាកាសគាំទ្រ​ដល់ក្រុម​ប្រឈមខ្ពស់​នៅគ្រប់ទីកន្លែង​ ដើម្បីទទួល​បានសេវាសុខភាព​ សេវាគាំពារសង្គម​ និងការការពារផ្លូវច្បាប់។
៥/​ ចំពោះក្មួយៗជាយុវជន​ យុវនារី​ ទោះជានៅទី​ណាក៏ដោយ​ គឺអ្នកត្រូវចេះជួយអប់រំមិត្តភក្តិឱ្យចេះការពារខ្លួនដូចគ្នា។
៦/ ចំពោះស្ត្រីមានផ្ទៃពោះ​ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់​ និងជាពិសេស​ ឆាប់ធ្វើតេស្តឈាម​ ដើម្បីទទួលសេវាការពារ​ការចម្លង​មេរោគអេដស៍ទៅទារក​ និងជំរុញ​លើកទឹកចិត្ត​ដៃគូមកពិនិត្យ​ និងទទួលសេវាព្យាបាល​ទាំងអស់គ្នា។
៧/​ សូមប្រជាពលរដ្ឋ​ទាំងអស់​ ចូលរួមគោរពច្បាប់​ចរាចរណ៍គ្រប់​ពេលវេលា ដើម្បីកាត់បន្ថយ​អត្រាស្លាប់​ និងពិការភាពដោយ​សារគ្រោះថ្នាក់ចរាចរណ៍។

 

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គីឡូក្រាម មី​ ១កេស ត្រីខ ១០កំប៉ុង សារុង១​ ក្រមា១​ មុង១​ និង​ភួយ​១​។​ ដោយឡែក​ ក្រណាត់ស ១ដុំ​ និងថវិកា​ ១០.០០០រៀល ជាអំណោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕