អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

វគ្គផ្សព្វផ្សាយស្តីពីគោលកាណ៍គ្រឹះរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា


កក្រក ៖ នាព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ កាកបាទក្រហម​កម្ពុជា រួមជាមួយ​គណ:កម្មាធិការ​អន្តរជាតិ ​កាកបាទក្រហម ( អាយ ស៊ី អរ ស៊ី ) បានបើក​ វគ្គផ្សព្វផ្សាយ​ស្តីពី​គោលកាណ៍គ្រឹះ​របស់​ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​កាកបាទក្រហម​កម្ពុជា នៅសាលប្រជុំ​ វរៈសេនាតូច​កងនគរបាល ការពារព្រំដែន​គោកលេខ ៧០១ នៅភូមិដុង​ក្រឡ ឃុំអូរ​ស្វាយ ​ខេត្តស្ទឹងត្រែង ដោយមាន​ការចូលរួមពី​សំណាក់ លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ​ប្រធាន​បេសកកម្ម ​អាយ ស៊ី អរ ស៊ី ប្រចាំ​កម្ពុជា និងលោក ឧត្តមសេនីយ៍ត្រីយ៍ ឯក ស៊ីវណ្ណដន ស្នងការរង​នគបាលខេត្ត​ស្ទឹងត្រែង ដែលមានវត្តមាន​កងនគរបាល​ចូលរួមចំនួន ៧០ នាក់ ។

 

ក្នុងវគ្គនេះ​បានធ្វើការ​សំណេះ​សំណាល និងធ្វើបទ​បង្ហាញដោយ​លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ ស្តីអំពី​ច្បាប់មនុស្សធម៌​អន្តរជាតិ និងសកម្មភាព​មនុស្សធម៌​របស់ចលនា​កាកបាទក្រហម​អឌ្ឍចន្ទក្រហម។

 

វគ្គនេះបង្កើតឡើង​ក្នុងគោលបំណង​បង្កើនការយល់ដឹង​ដល់កងនគរបាល​ស្តីអំពីច្បាប់មនុស្សធម៍​អន្តរជាតិ និងសកម្មភាព​មនុស្សធម៍​របស់ចលនា​កាកបាទក្រហម ការប្រើប្រាស់ និងការការពារ​បដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម ជាពិសេស ពីបេសកកម្ម​របស់កាកបាទក្រហម​កម្ពុជា។

លោកឧត្តមសេនីយ៍ត្រីយ៍ ឯក ស៊ីវណ្ណដន បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំ​កាកបាទក្រហមកម្ពុជា​ប្រកបដោយ​កិត្តិបណ្ឌិតព្រមទាំងបានផ្តល់វគ្គផ្សព្វផ្សាយ​ដល់វរៈសេនាតូច​កងនគរបាល ការពារព្រំដែនលេខ ៧០១ នេះក្នុងនោះ លោកបានផ្តាំផ្ញើ និងសំណូមពរ​ឲ្យបងប្អូនសិក្ខាកាម​ខិតខំយកចិត្តទុកដាក់​ក្នុងការសិក្សាវគ្គនេះ​ដើម្បីយល់ដឹង​ឲ្យបានច្បាស់អំពីមេរៀន​ទាំងអស់ក្នុងវគ្គ និងបានថ្លែងអំណរគុណ​ដល់ក្រុមការងារ​កាកបាទក្រហម។ ទន្ទឹមនោះដែរ លោកស្នងការរង សង្ឃឹមថា នឹងមានវគ្គផ្សព្វផ្សាយនេះ ជាបន្តបន្ទាប់នៅឆ្នាំក្រោយទៀត។

 

វគ្គផ្សព្វផ្សាយនេះ​ដំណើរការបាន​ដោយមានកិច្ចសហការ​ និងឧបត្ថម្ភពី គណ:កម្មាធិការ​អន្តរជាតិ កាកបាទក្រហម។