អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កិច្ចប្រជុំពិនិត្យលទ្ធផលការងារ សកម្មភាពយុវជនកាកបាទក្រហមកម្ពុជា និងការកសាងផែនការ ឆ្នាំ ២០១៨


សាខាកក្រកខេត្តព្រៃវែង៖ នៅព្រឹក​ថ្ងៃទី ២៩​ ខែវិច្ឆិកា ឆ្នាំ ២០១៧​ នៅសាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្តព្រៃវែង ​ដឹកនាំដោយ​ លោកស្រី​ អ៊ុក មាសសូលីណា នាយិកា​សាខា​ និងដោយ​បានការអញ្ជើញ​ចូលរួម​ពី លោក ឃុន សាម៉េង ​ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍ ​នៃនាយកដ្ឋាន​ធនធាន មនុស្ស​កាកបាទក្រហម​កម្ពុជា បានបើកកិច្ច​ប្រជុំពិនិត្យ​លទ្ធផល​ការងារ របស់អនុសាខាក្រុង ស្រុក ទាំង១៣ សកម្មភាព​យុវជន​កាកបាទ​ក្រហមកម្ពុជា និងការកសាង​ផែនការសម្រាប់​អនុវត្ត ឆ្នាំ ២០១៨។

 

សមាសភាព​ដែលបាន​អញ្ជើញ​ចូលរួមក្នុង​កិច្ចប្រជុំ​រួមមាន មន្រ្តីប្រតិបត្តិ​សាខា មន្រ្តី​អនុសាខា​ក្រុងស្រុក ទាំង១៣ និង​ទីប្រឹក្សា​យុវជន​កាកបាទក្រហម​កម្ពុជា សរុប ចំនួន ៥៣នាក់ ស្រី ១៦នាក់។