អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ពលរដ្ឋទីទ័លក្រនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀងទទួលអំណោយមនុស្សធម៌


សាខាក្រកខេត្តស្វាយរៀង៖ ដោយបានការចាត់តាំង​ពីឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្រុមការងារ​សាខា ដឹកនាំ​ដោយលោកជំទាវ ពៅ សុភាព ហេរញ្ញឹក​គណៈកម្មាធិការ​សាខា ព្រមទាំង​មន្ត្រី​អនុសាខា​ស្រុកស្វាយជ្រំ ​នាំយកអំណោយ​មនុស្សធម៌​របស់សាខា ទៅចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរាគ្មាន​ទីពឹង ៤៤ គ្រួសារ ជនពិកា ២ នាក់ និងគ្រួសារមាន​ជីវភាពខ្វះខាត ៦៧ គ្រួសារ សរុបចំនួន ១១៣ គ្រួសារ មកពីឃុំ ៦ ក្នុងស្រុកស្វាយជ្រំ គឺស្វាយធំ ៣៤ គ្រួសារ គោកព្រីង ៥ គ្រួសារ បាសាក់ ៣៩ គ្រួសារ ឈើទាល ២គ្រួសារ ក្រោលគោ ៣០ គ្រួសារ និងឃុំចំបក់ ៣ គ្រួសារ ។ 


ក្នុងឱកាសនោះ​លោកជំទាវ​ ពៅ សុភាព បានពាំនាំ​នូវការ​ផ្តាំផ្ញើរការ​សាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដល់ប្រជាពលរដ្ឋ​ទាំងអស់​ដោយក្តីនឹករលឹក ហើយ​ជានិច្ចជា​កាល សម្តេចតែង​តែគិត​គូពីសុខទុក្ខ​របស់បងប្អូន​គ្រប់ពេលវេលា ។

 

លោកជំទាវ បានបញ្ជាក់​បន្ថែម​ដល់អ្នកទទួល​អំណោយ​ទាំង ១១៣ គ្រួសារ​ដោយសង្ខេប​អំពី​សកម្មភាព​នានារបស់​កាកបាទក្រហមកម្ពុជា​ នៅថ្នាក់​សាខា និង​អនុសាខា​ បានយកចិត្ត​ទុកដាក់ និង​ដោះស្រាយ​បន្ទាន់ដល់​គ្រួសារដែលរងគ្រោះដោយសារ​គ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋដែល​រងគ្រោះបានធូស្រាល​មួយចំណែក ហើយពេលនេះ​សាខាបានគិតគូដល់លោកតា លោកយាយ ចាស់ជរា​ដែលគ្មាន​ទីពឹង អ្នករស់​នៅជាមួយ​មេរោគអេដស៍ ជនពិកា កុមារកំព្រា ព្រោះមិនមែន តែស្រុកស្វាយជ្រំ​មួយទេ​ដែលសាខា​ត្រូវដោះស្រាយ​ គឺត្រូវដោះស្រាយ​ដល់ស្រុក​ផ្សេងទៀត​តាមលទ្ធភាព​ដែលសាខាមាន ។ 


ស្បៀង និងសម្ភារដែលបានចែកជូនទាំង ១១៣ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ៤០,០០០ រៀល ។