អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាវាយតម្លែបញ្ចប់គម្រោងបង្កើននិរន្តរភាពការប្រើប្រាស់ទឹកស្អាតនៅខេត្តស្វាយរៀង


សាខាកក្រកខេត្តស្វាយរៀង៖ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្រុមការងារទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោក វ៉ា សុភក្រ័ ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោក សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចុះជួបសម្ភាសជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ និងវាយតម្លែបញ្ចប់គម្រោងបង្កើននិរន្តរភាពការប្រើប្រាស់ទឹកស្អាត និង អនុវត្តអនាម័យ ក្រោមការឧបត្ថម្ភ ពីមូលនិធិសប្បុរសធម៌កាទ្យេ តាមរយៈ សហពន្ធ័អន្តរជាតិកាកបាទក្រហម អឌ្ឈចន្ទក្រហម ។


ដោយគិតចាប់តាំងពីឆ្នាំ ២០១២ ដល់ ឆ្នាំ ២០១៧ កម្រោងបានផ្តល់ឧបករណ៍ សម្ភារអនាម័យដល់ប្រជាពលរដ្ឋក្នុងឃុំគោលដៅទាំង ៣ ក្នុងស្រុកចន្ទ្រា គឺឃុំ សំរោង ទួលស្តី និងចន្ទ្រា សរុបមាន បង្គន់អនាម័យ ៦២៥ បង្គន់ ធុងចម្រោះទឹកស្អាត ២៦០ ធុង ស៊ីទែនស្តុកទឹក ៤៥ ស្រះទឹកសហគមន៍ ២ ប្រពន្ធ័ទឹកស្អាត ២ អណ្តូងទឹក ៥ និងបានផ្តល់សម្រាប់សាលារៀន ៣ គឺសាលាបឋមសិក្សាចន្ទ្រា កោះឬស្សី និងដូនទៃ មាន បង្គន់អនាម័យ ៣ ឧបករណ៍ចម្រោះទឹកស្អាត ៣ ស៊ីទែនស្តុកទឹក ៣ កន្លែងលាងដៃ ៣ ស្រះទឹក ១ និងអណ្តូងទឹក ១ ។