អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនៅខេត្តតាកែវ


កក្រក ៖ នៅថ្ងៃទី​ ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៧​ កាកបាទក្រហម​កម្ពុជា​ ដែលមាន​ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជ​មាតាជាតិខ្មែរ​ គង់ប្រថាប់ជា​ព្រះប្រធានកិត្តិយស ​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានប្រារព្ធទិវា​អន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត ​៥ ធ្នូ ២០១៧ ក្រោម​ប្រធានបទ "អ្នកស្ម័គ្រចិត្ត​ដើម្បីអភិវឌ្ឍន៍​ខ្លួនអ្នក​និងសង្គម"​ ដោយមាន​ការអញ្ជើញ​ចូលរួមពី​ លោកជំទាវ ​ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​រងទី១ កាកបាទក្រហម​កម្ពុជា ថ្នាក់ដឹកនាំ-មន្ត្រី​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តតាកែវ តំណាង​សហព័ន្ធអន្ដរជាតិ​ប្រចាំនៅ​កម្ពុជា តំណាង​កាកបាទក្រហម​ស្វីស​ តំណាង​កាកបាទក្រហមហ្វាំងឡង់​ មន្ត្រីទីស្នាក់ការ​កណ្ដាល អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទ​ក្រហមកម្ពុជា មកពីក្រុង-ស្រុកទាំង ១០​ នៃខេត្តតាកែវ ​សរុបប្រមាណ ៤០០នាក់។​

 

ក្នុងឱកាសនោះ លោកជំទាវ​អគ្គលេខាធិការរងទី ១ បានពាំនាំ​ប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរ​សុខទុក្ខ ថ្លែងអំណរ​គុណ និងកោត​សរសើរយ៉ាង​ជ្រាលជ្រៅ​ចំពោះអ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែលបាន​បរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចូលរួម​ចំណែកជួយ​ដល់ជនរងគ្រោះ និងជន​ងាយរងគ្រោះ​នៅក្នុង​សហគមន៍​ និងនៅ​តាមគ្រឹះស្ថានសិក្សានានា​។

 

លោកជំទាវ​បានគូសបញ្ជាក់​បន្ថែមថា​ ទិវាអន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត គឺជាការលើកកម្ពស់​ការចូលរួម​ដោយស្ម័គ្រចិត្តក្នុង​ការងារ​មនុស្សធម៌​របស់​ចលនាកាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ដែលមាន​អាយុកាល ១៥៤ឆ្នាំមកហើយ។ ទិវានេះ​ បានផ្តោតលើគុណ​តម្លៃនៃការងារ​ស្ម័គ្រចិត្ត ដែលជាឆ្អឹង​ខ្នងរបស់​ចលនាកាកបាទក្រហម អឌ្ឍចន្ទ​ក្រហម និងជាកម្លាំង​ប្រតិបត្តិករ​មនុស្សធម៌ប្រកប​ដោយប្រសិទ្ធភាព និងទាន់​ពេលវេលា។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បានពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស ដែលសុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត​បានទាន់ពេលវេលា​ និងគ្រប់ទីកន្លែង។

 

ដើម្បីលើក​ទឹកចិត្ត​ដល់អ្នកស្ម័គ្រចិត្ត​ទាំង ៣៥០នាក់ ដែលចូលរួម​ក្នុងឱកាសនោះ​ កាកបាទក្រហម​កម្ពុជា បានផ្ដល់ជូននូវ​ប័ណ្ណសរសើរ និងថវិកា​ម្នាក់ៗចំនួន ៤០,០០០រៀល។

សូមបញ្ជាក់ថា ​កាកបាទក្រហម​កម្ពុជា ធ្លាប់បាន​ប្រារព្ធទិវា​អន្តរជាតិ​នៃអ្នកស្ម័គ្រចិត្ត ​ជារៀងរាល់ឆ្នាំ ​ក្នុងនោះ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ធ្វើនៅ​ខេត្តកំពង់ធំ ឆ្នាំ ២០១៤ ​នៅខេត្តព្រះវិហារ​ ឆ្នាំ២០១៥ នៅខេត្ត​ព្រៃវែង និងឆ្នាំ២០១៦​ នៅខេត្តស្វាយរៀង​។ សម្រាប់ឆ្នាំ២០១៧​ នេះ​ ទីស្នាក់ការកណ្តាល​ ចូលរួមរៀបចំ​ការប្រារព្ធទិវា​ នៅខេត្តតាកែវ​ និងខេត្ត​បាត់ដំបង​ ដោយឡែក​ សាខានីមួយៗ​ផ្សេងទៀត​ នឹងប្រារព្ធ​ទៅតាម​លទ្ធភាពជាក់ស្តែង​របស់ខ្លួន៕