អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

កាកបាទក្រហមកម្ពុជាឧបត្ថម្ភ ថវិកា គ្រឿងឧបភោគ-បរិភោគជាលើកទី ២ ជូនលោក រឿន វាសនា


កក្រក​ ៖​ នៅរសៀល​ថ្ងៃទី ២៣ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន ​បានឧបត្ថម្ភ​ជាលើកទី​ ២​ នូវថវិកា​ គ្រឿងឧបភោគ-បរិភោគ​ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនលោក​ រឿន​ វាសនា​ អាយុ​ ៣០ឆ្នាំ​ រស់នៅភូមិក្រាំង​ព្រែកផ្តៅ​ ឃុំក្រាំងតាយ៉ង​ ស្រុកពាមជរ​ ខេត្តព្រៃវែង​ ដែលមានទុក្ខផ្ទួនគ្នា​ ដោយឪពុកត្រូវវះកាត់ជំងឺឬសដូងបាតធ្ងន់ធ្ងរ​ រីឯម្តាយបានធ្លាក់ខ្លួនពិការមួយ​កំណាត់ខ្លួន​ដោយកៀបនឹង​ជណ្តើរយោង​ក្នុងពេល​ធ្វើសំណង់​ បច្ចុប្បន្ន​ អ្នកជំងឺទាំង​ ២នាក់​ កំពុងសម្រាកព្យាបាល​នៅមន្ទីរព្រះកុសុមៈ​ (មន្ទីរពេទ្យ​លោកសង្ឃ)។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំ​ផ្ញើនូវការសួរ​សុខទុក្ខ​ ក្តីអាណិតអាសូរ​ ចំពោះស្ថានភាពដ៏​លំបាករបស់​គ្រួសារអ្នកជំងឺ និងផ្តាំផ្ញើឱ្យលោក​ រឿន​ វាសនា​ ត្រូវតស៊ូ​ ប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត​ ហើយបន្តថែទាំ​ឪពុកម្តាយ​ឱ្យបានល្អ និងអនុវត្តតាម​ការណែនាំរបស់គ្រូពេទ្យ​។

 

ជាកិច្ចឆ្លើយតប​ លោក​ រឿន​ វាសនា​ បានសំដែងក្តីរំភើប​ និងដឹងគុណចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលដឹកនាំ​កាកបាទក្រហម​កម្ពុជា ដោយយក​ចិត្តទុកដាក់​ គិតគូរពីសុខទុក្ខ ផ្តល់ក្តីមេត្តា​ ករុណា​ អាណិត​ ស្រឡាញ់​ ព្រមទាំងផ្តល់​ក្តីសង្ឃឹម​ចំពោះប្រជាជនទូទៅជួបការ​លំបាកដោយ​គ្មានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ វណ្ណៈ​ ពណ៌សម្បុរ​ សាសនា​ ឬនិន្នាការនយោបាយ​អ្វីឡើយ៕