អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាភ្តល់អំណោយ ជូនគ្រួសារអ្នកជំងឺធ្ងន់ធ្ងរជួបការលំបាក


កក្រក​ ៖​ នៅទីស្នាក់ការ​កណ្តាល​ នាព្រឹកថ្ងៃទី ២២​ ខែវិច្ឆិកា ឆ្នាំ២០១៧​ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បាន​ឧបត្ថម្ភថវិកា និងគ្រឿង​ឧបភោគ-បរិភោគមួយចំនួន ជូនគ្រួសារ​អ្នក​ជំងឺធ្ងន់ធ្ងរ​ជួបការ​លំបាក ចំនួន ៤គ្រួសារ ដែលរួមមាន ៖

១/ ព្រឹន្ទបាល​ឯក យឹម សារិន អាយុ ៦៥ឆ្នាំ យោធិនកងពល​លេខ ៥២ តំបន់​ភ្នំវាយចាប ដែលប្រពន្ធ​គ្រោះថ្នាក់ចរាចរណ៍ ត្រូវវះកាត់​ឈាមកក​ក្នុងខួរក្បាល កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យរុស្ស៊ី។
២/ លោក សៅ អ៊ិត ​បុគ្គលិកស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍លេខ ៣ ដែល​មាន​ជំងឺលើស​ឈាម ស្លាប់មួយ​ចំហៀងខ្លួន។
៣/ លោក ម៉ន សុផាន់ណារិទ្ធ បុគ្គលិក​វិទ្យុ-ទូរទស្សន៍បាយ័ន ដែលកូនស្រី​មានជំងឺ​តម្រងនោម ខូចក្រលៀន​ទាំងសង្ខាង​កំពុង​សម្រាកព្យាបាល​នៅមន្ទីរពេទ្យព្រះកេតុមាលា។
៤/ កញ្ញា ពេជ្រ ចរណៃ តារាសម្តែង​ក្បាច់គុនល្បុកតោ មានជំងឺប្រើស​បេះដូង ត្រូវបន្ត​ព្យាបាល​នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី ១ កាកបាទក្រហម​កម្ពុជា បានពាំនាំនូវប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្តាំផ្ញើនូវការសួរ​សុខទុក្ខ​ ក្តីអាណិតអាសូរ​ ចំពោះអ្នកជំងឺ​ទាំងអស់​ និងផ្តាំផ្ញើឱ្យ​ខិតខំបំប៉នសុខភាព​ឱ្យបានល្អ ​អនុវត្តតាមការណែនាំ​របស់គ្រូពេទ្យ​ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។

ក្រុមគ្រួសារ​ទាំងអស់​ បានសំដែង​ក្តីរំភើប​ និងដឹងគុណ​ចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលដឹកនាំកាកបាទក្រហម​កម្ពុជា ដោយយក​ចិត្តទុកដាក់​ គិតគូរពី​សុខទុក្ខ ផ្តល់ក្តីមេត្តា​ ករុណា​ អាណិត​ ស្រឡាញ់​ ព្រមទាំង​ផ្តល់ក្តីសង្ឃឹម​ចំពោះប្រជាជន​ទូទៅជួបការលំបាក​ដោយគ្មានការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ វណ្ណៈ​ ពណ៌សម្បុរ​ សាសនា​ ឬនិន្នាការនយោបាយ​អ្វីឡើយ៕