អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាពលរដ្ឋងាយរងគ្រោះនៅខេត្តឧត្តរមានជ័យទទួលអំណោយមនុស្សធម៌


កក្រក ៖ កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ផ្ដល់អំណោយ​មនុស្សធម៌ជូន​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​ចំនួន ៩៣០ គ្រួសារ ដែលរស់​នៅក្នុងស្រុក-​ក្រុង ទាំង៥ នៃខេត្ត​ឧត្តរមានជ័យ។

ពិធីសំណេះសំណាល​សួរសុខទុក្ខ និងចែក​អំណោយនេះ​ប្រព្រឹត្តទៅ​រយៈពេល​២ថ្ងៃ ចាប់ពី​ថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីតាំង ២​ផ្សេងគ្នា រួមមាន ៖ 
១-ក្នុងបរិវេណ​សាលាស្រុក​អន្លង់វែង សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ២៧២ គ្រួសារ 
២-ក្នុងបរិវេណសួន​ច្បារទីរួមខេត្ត​ឧត្តរមានជ័យ សម្រាប់​ប្រជាពលរដ្ឋ​ចំនួន ៦៥៨ គ្រួសារ

ក្នុងឱកាស​សំណេះសំណាល​នោះ ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហម​កម្ពុជា​ បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខទុក្ខ និង នឹករលឹក ពី សម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងបានផ្ដល់​អនុសាសន៍មួយ​ចំនួនដល់ប្រជាពលរដ្ឋ​ដែលកំពុងរស់​នៅក្នុងសុខ​សន្តិភាព និងការអភិវឌ្ឍន៍ រួមមាន៖
១-ត្រូវចេះថែរក្សា​សុខភាពឱ្យបាន​ល្អប្រសើរ ដោយត្រូវ​រស់នៅស្អាត និងពិសារ​ទឹកឆ្អិន​ជានិច្ច ជាពិសេស​ត្រូវចេះការពារខ្លួន​ពីជំងឺអេដស៍ មេរោគអេដស៍។ 
២-ត្រូវចេះស្រឡាញ់​រាប់អាន យកអាសាគ្នា​ទៅវិញទៅមក និងជៀសវាង​ការប្រើប្រាស់​គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង។ 
 ៣-ត្រូវគោរពច្បាប់ចរាចរណ៍ និងកុំធ្វើចំណាក់ស្រុកខុសច្បាប់ឱ្យសោះ។ 
៤-មិនត្រូវជឿលើការឃោសនាអកុសល និងការបោកប្រាសរបស់ជនអគតិមួយចំនួន។

ប្រជាពលរដ្ឋ​ ដែលមកទទួល​ផល បានសម្តែងនូវក្តី​រំភើបឥតឧបមា និងដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជា​ព្រះប្រធានកិត្តិយស និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលយកព្រះទ័យ និងយកចិត្ត​ទុកដាក់ ចំពោះសុខទុក្ខ​ប្រជាពលរដ្ឋ​ជួបការលំបាក​ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។