អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

វគ្គបណ្តុះបណ្តាល ស្តីពីអនាម័យទឹកស្អាតក្នុងគ្រាមានអាសន្ននៅខេត្តកំពង់ធំ


សាខាកក្រក ខេត្តកំពង់ធំ ៖ ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧​ កាកបាទក្រហម​កម្ពុជា​ សហការ​ជាមួយសាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ បើកវគ្គ​បណ្តុះបណ្តាល​ ស្តីពីអនាម័យ​ទឹកស្អាត​ក្នុងគ្រាមានអាសន្ន ដល់ប្រធាន​ក្រុមអ្នកស្ម័គ្រចិត្ត​តាមបណ្តា ឃុំគោលដៅ​ចំនួន ៣០ រូប មកពី​ស្រុកស្ទោង និងស្រុកកំពង់ស្វាយ វគ្គនេះ​មានរយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧ ដែល​រៀបចំដោយ ការិយាល័យ​ការពារជម្ងឺឆ្លង និងមិនឆ្លង នាយកដ្ឋាន​សុខភាព ក្រោមការ​ឧបត្ថម្ភគាំទ្រ ដោយសមាគមជាតិ​កាកបាទក្រហម​ជប៉ុន តាមរយៈ សហព័ន្ធអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម ​ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោម​អធិបតីភាព លោក​ជំទាវទូច ស៊ីថុល ហិរញ្ញឹកគណៈកម្មាការសាខា​ខេត្តកំពង់ធំ។

 

កញ្ញា វេនឌី នេអូ មន្ត្រីអនាម័យ​ទឹកស្អាតសហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​បានលើកឡើងថា វគ្គបណ្តុះបណ្តាល​នេះមានគោលបំណង ចង់ឲ្យសិក្ខាកាម​យល់ដឹងអំពីគោលការណ៍ ​និងវិធីសាស្ត្រក្នុង​ការអនុវត្តន៍​ស្តីពីអនាម័យ​ទឹកស្អាតក្នុង​គ្រាអាសន្ន យល់ដឹង​អំពីជម្ងឺផ្សេងៗដែលទាក់ទង​អនាម័យទឹកស្អាត​ក្នុងគ្រាអាសន្ន​ និងការលើកកម្ពស់​ផ្នែកសុខភាព ស្វែងយល់​អំពីការដំឡើង ប្រើប្រាស់​និង ថែទាំឧបករណ៍​បន្សុទ្ធទឹកប្រភេទAP700CL ។

 

ក្នុងមតិសំណេះ​សំណាល លោកជំទាវ ទូច ស៊ីថុល បានលើកឡើង​ថាការផ្គត់ផ្គង់​ទឹកស្អាត គឺពិតជា​មានសារសំខាន់​ណាស់ ដែលយើង​ទាំងអស់​ត្រូវយកចិត្ត​ទុកដាក់ ព្រោះទឹកវាប្រពភ​នៃជីវិតដែល​យើងត្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​ស្របពេល​ដែលអាកាសធាតុ​ប្រែប្រួល គ្រោះមហន្តរាយ​ផ្សេងៗ ដើម្បីចូលរួម​ចំណែកឲ្យមានប្រសិទ្ធភាព​ក្នុងការលើកកម្ព​ស់សុខភាព និងថែទាំ​សុខភាពក្នុង​សហគមន៍​បងប្អូនត្រូវ​ការប្រើប្រាស់​ទឹកស្អាត ។

 

លោកជំទាវបានផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់​ត្រូវយកចំនេះដឹង​ដែលបានសិក្សារៀនសូត្រយកទៅផ្សព្វផ្សាយដល់បងប្អូន​ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យបានទូលំទូលាយ​ដើម្បីសុខមាលភាពនិងយកឧបករណ៍បន្សុទ្ធទឹកប្រើប្រាស់ឲ្យចំគោលដៅ ។ ត្រូវធ្វើការផ្សព្វផ្សា​យដល់ប្រជាជន ឲ្យពួកគាត់ចេះ​ថែរក្សា និងជួយជួសជុល​ក្នុងការករណី​មានការខូចខាត​តិចតួច ឲ្យគាត់​យល់ថា គាត់គឺជាម្ចាស់​កម្មសិទ្ធិរួមនៃឧបករណ៍​នោះផងដែរ។