អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

វគ្គបំប៉នស្តីពី យេនឌ័រ និងពិពិធភាព នៅខេត្តស្វាយរៀង


សាខាកក្រកខេត្ត​ស្វាយរៀង៖នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅទីស្នាក់ការ​សាខាកាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បានបើកបំប៉ន​ស្តីពី (យេនឌ័រ និង​ពិពិធភាព) វគ្គបណ្តុះបណ្តាល​នេះមានរយៈពេល​ពីរថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដោយមានការ​សម្របសម្រួលពី មន្ត្រីថ្នាក់​កណ្តាលកាកបាទក្រហម​កម្ពុជា និងមន្ត្រីជំនាញ​មកពីក្រសួង​កិច្ចការនារី ។ 


 ក្រោមការឧបត្ថម្ភ​ថវិកាពីសហពន្ធ័​អន្តរជាតិ​កាកបាទក្រហម អឌ្ឈចន្ទក្រហម​ តាមរយៈកាកបាទក្រហម​កម្ពុជា ។


ពិធីនេះបានការអញ្ជើញ​ចូលរួមពី ​លោកជំទាវ មុំ ចន្ធី នាយិការរង​នាយកដ្ឋានសុខភាព ​កាកបាទក្រហមកម្ពុជា លោក សរ វណ្ណា នាយកសាខា ព្រមទាំងលោក​ លោកស្រីជា​ក្រុមប្រតិបត្តិ​សាខាទាំង ២៥ រាជធានីខេត្តសរុបចំនួន ២៦ នាក់ ស្ត្រី ៨ នាក់ ។
 លោកជំទាវ មុំ ចន្ធី បានជម្រាប​ជូនពីគោលបំណង​ នៃវគ្គនេះគឺ​ដើម្បីលើកកម្ពស់​គោលនយោបាយ​យេនឌ័រ និងពិពិធភាព បង្កើនចំណេះដឹង និងសមត្ថភាព អំពីយេនឌ័រ និងពិពិធភាព ដល់មន្ត្រី​កាកបាទក្រហមកម្ពុជា ព្រមទាំងយក​ចំណេះដឹង ទាំងនេះ​ទៅផ្សព្វផ្សាយបន្ត និង សមាហរណកម្ម​នៅក្នុងផែនកា​រអភិវឌ្ឈន៍របស់សាខា ។ 


មានប្រសាសន៍​បើកវគ្គបំប៉ននេះ​លោក សរ វណ្ណា នាយកសាខា តំណាង​ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា​ មានប្រសាសន៍​ថា កាកបាទក្រហមកម្ពុជា ក្រោមការ​ដឹកនាំប្រកប​ដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា បានបង្កើន​ការយកចិត្តទុកដាក់ និងខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បីអភិវឌ្ឈន៍​ធនធានមនុស្ស​ដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់​ និងប្រកប​ដោយទឹក ចិត្តមនុស្សធម៌ សំដៅចូលរួម​ចំណែក​អភិវឌ្ឈប្រទេសជាតិ ។