អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុចុះសួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅឃុំទួលទទឹង


សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅព្រឹក​ថ្ងៃសុក្រ ​ទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ឯកឧត្តម ​សំ សំអាត អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមខេត្ត​ រួមដំណើរ ​មន្រ្តីសាខា​ អនុសាខា ​បាននាំអំណោយ​មនុស្សធម៌ ​ទៅជូនលោកស្រី ​ស្វាយ ផុន អាយុ៤៩ ឆ្នាំ រស់នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ដែល​រងគ្រោះ​ដោយអគ្គីភ័យ ។

 

នៅក្នុងពេល​នោះដែរ ឯកឧត្តម សំ សំអាត បានពាំនាំ​នូវក្តីអាណិត​អាសូរ សាកសួរ​សុក្ខទុក​និងក្តីនិក​រលឹកពីសំណាក់​ឯកឧត្តមប្រធាន​កិត្តិយស ឯកឧត្តម​ប្រធានគណៈកម្មាធិការ​សាខា ពិសេស​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចជាកាល​ផ្តល់ក្តីអាណិត​អាសូរចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់ប្រភេទ ដោយមិន​គិតពីស្រទាប់​វណ្ណៈ ប្រកាន់ពូជ​សាសន៏ ឫនិន្នាការ​នយោបាយអ្វីឡើយ ។ ឯកឧត្តម​សុំឲ្យ​បងប្អូន​ទាំងអស់ មានការប្រុង​ប្រយ័ត្នខ្ពស់ ក្នុងការរៀបចំ​សម្ភារះក្នុង​ផ្ទះឲ្យបានល្អ មុននឹង​ចាកចេញ​ពីផ្ទះសំបែង​ទៅប្រកប​របបចិញ្ចឹមជីវិត ។

 

អំណោយ​ដែលបាន​ផ្តល់ជូនមានៈ អង្ករ ៥០ គីឡូក្រាម តង់ ១ ឃីត១ ( សារ៉ុង ១ ក្រមា ១ ភួយ ១ មុង ១ ) កន្ទេល ១ មី ១កេះ ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួន។