អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំចុះសួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅឃុំឈូកខ្សាច់


សាខាកក្រក ខេត្តកំពង់ធំ ៖ កាលពី​រសៀលថ្ងៃទី​ ១៦ខែវិច្ឆិកា​ ឆ្នាំ ២០១៧ លោកជំទាវ​ ឃួន ឃុនឌី អនុប្រធាន​គណៈកម្មាធិការ​ សាខាកាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ និងមន្ត្រី​សាខា អនុ​សាខាស្រុកបារាយណ៍​ បានចុះ​សួរសុខទុក្ខ និងចែក​អំណោយជូន​ដល់ស្ត្រីរងគ្រោះ​ដោយសារមាន​ជងឺមហារីក ចំនួន១នាក់ ស្ត្រីក្រីក្រពិការ គ ថ្លង់ចំនួន ១នាក់ ចាស់ជរា​អាយុ ១០២ឆ្នាំ ១នាក់ ចាស់ជរាអាយុ ៩០ឆ្នាំ២ នាក់ គ្រួសារទីទល់ក្រ ១នាក់ នៅភូមិ​តាប្រុក ឃុំឈូកខ្សាច់​ ស្រុកបារាយណ៍ ។

 

ក្នុងឱកាសនោះដែរ​ លោកជំទាវ ឃួន ឃុនឌី បានពាំនាំមក​នូវប្រសាសន៍ ផ្តាំផ្ញើរពី​សំណាក់សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល ​សម្តេចតែងតែ​គិតគូដល់​សុខទុក្ខប្រជាពលរដ្ឋ​ដែលមាន​ទុក្ខលំបាក ជនងាយរងគ្រោះ​គ្រប់ប្រភេទ ដូចជាអ្នកផ្ទុក​មេរោគអេដស៍ ជំងឺអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយគ្មានទីពឹង ស្ត្រីក្រីក្រ​ឆ្លងទន្លេ ដោយ​មិនរើស​អើង វណ្ណ: ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ។ ក្នុងនោះដែរ​លោកជំទាវ​បានមានមតិ​ផ្តាំផ្ញើដល់​បងប្អូនទាំងអស់ អោយគិតគូរ​ពីសុខភាព និងអានាម័យខ្ពស់ ក្នុងការរស់នៅប្រចាំថ្ងៃ។

 

សំភារៈដែលបាន​ប្រគល់​ជូនក្នុងម្នាក់ៗ មាន : អង្ករចំនួន ៣០គីឡូ មី០១កេស ឃីត ០១កញ្ចប់ ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួន។