អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ពិធីបិទ វគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហម កម្ពុជា


សាខាកក្រក ខេត្តត្បូងឃ្មុំ ៖ កាលពីរសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ សាខាកាកបាទក្រហម​កម្ពុជា ខេត្តត្បូងឃ្មុំ បានធ្វើពិធី​បិទ វគ្គបណ្តុះបណ្តាល ​កសាងសមត្ថភាព ​ដល់អ្នកស្មគ្រ័ចិត្ត ​និងយុវជនកាកបាទក្រហម​កម្ពុជា ក្រោយពីដំណើរ​ការអស់រយៈពេលបីថ្ងៃ​កន្លងទៅ និងមានអ្នកចូលរួម​ចំនួន ៦២ នាក់នៅសាលាវិទ្យាលយ័ ហ៊ុនសែនខ្នារ ក្នុងឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម លី ឡេងប្រធាន​គណ:កម្មាធិការ​សាខា កាកបាទក្រហម​កម្ពុជា​ខេត្តត្បូងឃ្មុំ ។

 

នៅក្នុងពិធីនោះ លោក រស់ សុខន នាយករង​សាខា បានឡើងអានរបាយការណ៍​ អំពីលទ្ធផលនៃវគ្គបណ្តុះបណ្តាល ដោយបាន​បង្ហាញថាសិក្ខាកាមម្នាក់ៗ សុទ្ធតែមានការយល់ដឹងខ្ពស់ ក្នុងការសឹក្សាអស់រយៈពេល ៣ថ្ងៃមកនេះ និង​បន្ទាប់មក ឯកឧត្តម​ប្រធាន​គណ:កម្មាធិការ​សាខា បានអញ្ជើញ​ឡើងមានប្រសាសន៍សំណេះសំណាល​ទៅកាន់​បងប្អូន​អ្នកស្មគ្រ័ចិត្ត​និងក្មួយៗយុវជន​ទាំងអស់ ដោយបានគូសបញ្ជាក់ថា កាកបាទក្រហម​កម្ពុជាដែល​មានសម្តេច​កិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែនជា​ប្រធានបាន​ធ្វើសកម្មភាពមនុស្សធម៌​ជួយជនរងគ្រោះ​គ្រប់ប្រភេទ ដោយ​មិនប្រកាន់ ជាតិសាសន៍ និងនិន្នាការ​អ្វីឡើយ ហើយ​យុវជនក៍ជាចំណែកមួយ​ធ្វើសកម្មភាព​រួមចំណែក ជាកម្លាំង ឲ្យសមាគមជាតិ​ កាកបាទក្រហមបំពេញ​បេសកកម្មមនុស្សធម៌ ជួយជនរង​គ្រោះនានាហើយ​ដែលកន្លងមកក៍ទទួលបាន​ការបំពាក់ឯក​សណ្ឋាន បានជាច្រើនសាលាផង​ដែរនៅក្នុងខេត្ត ។

 

នៅពេលចប់កម្មវិធី​ ឯកឧត្តម ប្រធាន បាន​អញ្ជើញបំពាក់កន្សែង​ក្រហម ដល់យុវជន ទាំង៥០រូប ទីប្រឹក្សាយុវជន២រូប និងក៍បានប្រគល់​កាបូប​ឃីតសង្គ្រោះបឋម ជូនដល់​អ្នកស្មគ្រ័ចិត្ត ភូមិរូង ១០នាក់ផងដែរ ។