អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

វគ្គបំប៉ន គ្រូបង្ហាត់វិជ្ជាសង្គ្រោះបឋម នៅខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉ន គ្រូបង្ហាត់វិជ្ជាសង្គ្រោះបឋម នៅសណ្ឋាគារ ហាន គង់ ក្នុងខេត្តសៀមរាប។ វគ្គបំប៉ននេះនឹងដំណើរការរយៈពេល៣ថ្ងៃ ចាប់ទី១៤ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការសហការរវាងកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមជប៉ុន ក្នុងគោលបំណង កែតម្រូវ ពិនិត្យបច្ចេកទេស និងសមត្ថភាពគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមឡើងវិញនៅតាមសាខានីមួយៗ ដែលមានសិក្ខាកាមចូលរួមចំនួន ៤៥នាក់ មកពី២៥សាខារាជធានី/ខេត្ត។

 

មានប្រសាសន៍នាឱកាសនោះលោកជំទាវបានលើកឡើងថា ទោះបីយើងទាំងអស់គ្នាស្ថិតក្នុងយុគសម័យបច្ចេកវិទ្យាទំនើបក្តី ក៏ការសង្រ្គោះដោយមនុស្សដែលមានចំណេះដឹងជួយដល់ជនរងគ្រោះគ្រប់ប្រភេទ ក្នុងនោះគ្រោះមហន្តរាយដោយធម្មជាតិ ដោយមនុស្ស ពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងស្ទើរតែរាល់ថ្ងៃនោះ នៅតែមានសារៈសំខាន់ និងជាគន្លឹះក្នុងការជួយដល់អាយុជីវិតមនុស្សជាតិដដែល ហើយការងារនេះស្របតាមគោលការណ៍គ្រឹះនៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលសមាគមជាតិជាសមាជិកទាំងអស់តែងបានប្រកាន់ខ្ជាប់ក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន៕