អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខក្រុមការងារទូរទស្សន៍ CNC ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅមន្ទីរពេទ្យកាល់ម៉ែត


កក្រក​ ៖​ នៅព្រឹក​ថ្ងៃទី​ ១៣ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នេះ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហម​កម្ពុជា បានចាត់ឱ្យ​សហការី​ មកចាំទទួល​សួរសុខទុក្ខ​ជនរងគ្រោះ​ទាំង ៣នាក់ នៃទូរទស្សន៍ CNC ដែលទើប​បញ្ជូនដល់​មន្ទីរពេទ្យកាល់ម៉ែត ​រាជធានីភ្នំពេញ ដើម្បី​បន្តពិនិត្យ​ព្យាបាល បន្ទាប់ពីបានជួយ​សង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ក្រោយពេល​គ្រោះថ្នាក់ភ្លាមៗ។

 

ក្នុងឱកាសនោះ ​លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការ​ស្តីទី បានពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលផ្តាំផ្ញើ​សួរសុខទុក្ខ គិតគូរ​ យកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ដល់អ្នកទាំង ៣នាក់ ដែលបានរងគ្រោះ​ក្នុងក្របខណ្ឌ​បំពេញបេសកកម្ម​ជូនកាកបាទក្រហមកម្ពុជា​ ឱ្យខិតខំ​បំប៉នសុខភាព បន្តការព្យាបាល និងជូនពរឆាប់​បានជាសះស្បើយ វិលមក​បំពេញការងារដូច​ដើមឡើងវិញ។

 

សាច់ញាតិរបស់​ជនរងគ្រោះ​ទាំងអស់ បានសំដែង​នូវក្តីរំភើប និងដឹងគុណ​ចំពោះ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចាប់តាំង​ពីពេលកើតហេតុ​មក ព្រមទាំងថ្លែង​អំណរគុណដល់​ថ្នាក់ដឹកនាំ-អាជ្ញាធរមានសមត្ថកិច្ច​ បងប្អូន ញាតិមិត្ត និងក្រុម​គ្រូពេទ្យជំនាញ ដែលបាន​ចូលរួមចំណែក​សង្គ្រោះអាយុជីវិតជនរងគ្រោះ រហូតដល់​ដំណាក់កាលព្យាបាល​ដើម្បីឈានដល់​ការជាសះស្បើយឡើងវិញ៕