


សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបទទួលអំណោយ ពីអង្គររ៉ូតារីក្លឹប
សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញទទួលអំណោយ ពីអង្គររ៉ូតារីក្លឹប ។
មានមតិនាឱកាសនោះ លោកស្រី អាណា សៀក មានការគាំទ្រ និងមានទឹកចិត្តរីករាយជាខ្លាំង ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ រងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង។
មានប្រសាសន៍នាឱកាសនោះដែរ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ លោកស្រី អាណា សៀក ក្នុងការយកចិត្តទុកដាក់ប្រគល់នូវអំណោយជាគ្រឿងឧបភោគបរិភោគនាពេលនេះ គឺសបញ្ជាក់ពីទឹកចិត្តដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជន ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ អំណោយទាំងនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
អំណោយដែលបានទទួលមាន៖ -អង្ករ១០តោន -ភួយ ១,០០០ និងមុង ៣០០។