អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបទទួលអំណោយ ពីអង្គររ៉ូតារីក្លឹប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តសៀមរាប​ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង​ អនុប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប​ និងសហការី​ បានអញ្ជើញ​ទទួលអំណោយ​ ពីអង្គររ៉ូតារីក្លឹប ។

 

មានមតិនា​ឱកាសនោះ​ លោកស្រី អាណា សៀក​ មានការគាំទ្រ និង​មានទឹកចិត្ត​រីករាយ​ជាខ្លាំង​ ក្នុងការចូលរួមចំណែក​ជាមួយ​សកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ជួយសម្រាល​ទុក្ខលំបាក​របស់បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ រងគ្រោះ និងងាយរង​គ្រោះ នៅគ្រប់​ទីកន្លែង។

 

មានប្រសាសន៍​នាឱកាសនោះ​ដែរ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការសាខា​ខេត្តសៀមរាប ​ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ​ចំពោះទឹកចិត្តដ៏​សប្បុរសធម៌​របស់ លោកស្រី អាណា សៀក ក្នុងការយកចិត្ត​ទុកដាក់​ប្រគល់នូវអំណោយ​ជាគ្រឿងឧបភោគ​បរិភោគ​នាពេលនេះ គឺសបញ្ជាក់​ពីទឹកចិត្តដ៏​មនុស្សធម៌ ចំពោះបងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ។ ក្នុងកាយវិកា​ដ៏មនុស្សធម៌នេះ គឺជាការ​ចូលរួមរបស់សប្បុរសជន​ ជាមួយ​សកម្មភាព​មនុស្សធម៌​របស់ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ អំណោយទាំងនេះ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប នឹងយកទៅ​ប្រើប្រាស់​ឱ្យចំគោលដៅ​មនុស្សធម៌ ដោយមិន​ប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយ​ណាមួយឡើយ​ ស្របតាមគោលការណ៍​គ្រឹះទាំង៧ប្រការរបស់​ចលនាអន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទក្រហម។

 

អំណោយដែល​បានទទួលមាន៖ -អង្ករ១០តោន -ភួយ ១,០០០ និងមុង ៣០០។