អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខក្រុមការងារ ស្ថានីយទូរទស្សន៍ CNC កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប


 

កក្រក៖ នៅព្រឹក ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម​វេជ្ជបណ្ឌិត​ អ៊ុយ សំអាត នាយក​ នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​កាកបាទក្រហម​កម្ពុជា បានអញ្ជើញ​ជួបសួរសុខទុក្ខ​ក្រុមការងារ ​ស្ថានីយ​ទូរទស្សន៍ ​CNC ទាំង៣នាក់ ​កំពុង​សម្រាក​ព្យាបាល​ជំងឺនៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​ ដែល​បានជួបឧបទ្ទវ​ហេតុគ្រោះថ្នាក់ចរាចរណ៍​ នៅឯព្រំប្រទល់​ស្រុកអន្លង់វែង​ ខេត្តឧត្តមានជ័យ ​និងស្រុកវ៉ារិន​ខេត្តសៀមរាប​ ( ស្រែណូយ) ក្នុងពេល​បំពេញ​បេសកកម្មទៅ​យកព័ត៌មាន ​ស្តីពីការស្វែង​រកគ្រួសារ នៅ​ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រុមការងារ​ដែលរងគ្រោះ​រួមមាន៖ ១- លោក ថឹង ចន្ថារ៉ាន់ ២-លោក ទេព ពិសិដ្ឋ ៣-លោក ង៉ាន់ សំណាង។


នាឱកាសនោះ​ដែរមានការ​អញ្ជើញចូលរួម​ពី ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធាគណៈកម្មាធិការ​សាខា ឯកឧត្តម ហ៊ុយ វណ្ណៈ និងលោកអគ្គនាយកស្ថានីយទូរទស្សន៍ CNC ។ 


 ពេលនោះឯ.ឧ អ៊ុយ សំអាត​ និងប្រតិភូ​រួមដំណើរ បានចូល​សួរសុខទុក្ខអ្នករបួស​ទាំង៣នាក់​ ដោយសហការជាមួយ​ប្រធានមន្ទីរពេទ្យ ។

មានប្រសាសន៍​នាឱកាសនោះ​ឯកឧត្តម ទទួលយកបណ្ដាំ​ផ្ញើសួរសុខទុក្ខពី​សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ចំពោះក្មួយៗទាំង ៣នាក់ ខិតខំថែរក្សាសុខភាព​ឱ្យបានល្អកុំមានការព្រួយបារម្ភអី ​ព្រោះពេលនេះបានរួចផុត​ពីគ្រោះថ្នាក់ហើយ​ ហើយនិងបាន​បម្រើការងារ ​មនុស្សធម៌ជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងក្រុមគ្រួសារដែលបាន​បែកបាក់បាត់ដំណឹងគ្នា​ជាយូរ អាចជួបជុំគ្រួសារគាត់វិញ។

 

ក្នុងឱកាសនោះដែលឯកឧត្តម​ក៏នាំយកនូវថវិការបស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធានកាកបាទក្រហម​កម្ពុជា ជូនដល់ជនរងគ្រោះ​ទាំងដែរ គឺ លោក ថឹង ចន្ថារ៉ាន់ និងលោក ង៉ាន់ សំណាង ដែលរងរបួស​ធ្ងន់ម្នាក់ៗថវិកា ៥ពាន់ដុល្លា​អារមេរិក​ ឯលោក ទេព ពិសិដ្ឋ ថវិកា ២ពាន់​ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ សម្ដេចប្រធានក៏បានផ្ដល់ជូន​ដល់មន្ទីរពេទ្យចំនួន ៣ពាន់ដុល្លារអាមេរិក​ផងដែរ ដើម្បីចាត់ចែង​ការងារ​ក្នុងមន្ទីរពេទ្យនេះ។

 

រសៀលម៉ោង ២នេះ ឯឧ. អ៊ុយ សំអាត នឹងអញ្ជើញ​សាកសួរ សុខទុក្ខជំងឺ​នៅក្នុងអគារ​សង្គ្រោះបន្ទាន់ ចំនួន ១៥នាក់បន្ថែម ទៀត។

សូមបព្ជាាក់ផងដែរថា​ នាពេលព្រឹក​នេះដែរ សាខាកាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប បានឧបត្ថម្ភថវិកា ២ពាន់ដុល្លារអាមរិក ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយ​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ឧបត្ថម្ភថវិកា ២ពាន់ដុល្លារ​អាមេរិក ដល់ជនរងគ្រោះទាំង៣នាក់​ខាងលើ។ ដោយឡែកក្នុងនាមគណៈអភិបាល​ខេត្ត និងលោកជំទាវ បានអញ្ជើញសួរសុខ​ទុក្ខអ្នកជំងឺសម្រាក​ពេទ្យចំនួន ៣៥០នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល និងឃីត១កញ្ចប់។