អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខក្រុមការងារទូរទស្សន៍ CNC ជួបឧបទ្ទរវហេតុគ្រោះថ្នាក់ចរាចរណ៍


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកជំទាវ ​គួយ ណាលីន​ ឃឹមប៊ុនសុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តសៀមរាប​ បានអញ្ជើញ​ជួបសួរសុខទុក្ខ​ក្រុមការងារ​ស្ថានីយ​ទូរទស្សន៍ CNC ​ទាំង៣​នាក់ កំពុងសម្រាក​ព្យាបាលជំងឺ​នៅមន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដែលបាន នៅឯព្រំប្រទល់​ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ​ និងស្រុកវ៉ារិន​ខេត្តសៀមរាប ក្នុងពេល​បំពេញបេសកកម្ម​ទៅយកព័ត៌មាន​ ស្តីពីការស្វែងរកគ្រួសារ ​នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រុមការងារ​ដែលរងគ្រោះ​រួមមាន៖ ១- លោក ថឹង ចន្ថារ៉ាន់ ២-លោក ពេទ ពិសិដ្ឋ ៣-លោក ង៉ាន់ សំណាង។

 

មានប្រសាន៍នាឱកាសនោះលោកជំទាវ ​បានពាំនាំ​នូវការផ្ដាំផ្ញើ​សួរសុខទុក្ខពីសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា និងឯកឧត្តម​បណ្ឌិតប្រធាន​គណៈកម្មាធិការ​សាខា និងសូមឱ្យឆាប់បាន​ជាសះស្បើយ ដើម្បី​បានបំរើការងារ​មនុស្សធម៌​ជួយដល់ជនរង​គ្រោះ ងាយរងគ្រោះ និងក្រុមគ្រួសារដែល​បានបែកបាក់​បាត់ដំណឹង​គ្នាជាយូរ អាចជួបជុំគ្រួសារ​គាត់វិញ។

 

ក្នុងឱកាសនោះដែល​លោកជំទាវ​ក៏បាននាំយក​នូវថវិកាមួយ​ចំនួនជូនដល់​ជនរងគ្រោះ​ដើម្បីសម្រួល​ដល់ការព្យាបាល និងការសម្រាក​នៅមន្ទីរពេទ្យផងដែរ៕