អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរសុខទុក្ខដល់ស្ត្រីកំពុងសម្រាកសម្រាលកូននៅស្រុកគៀនស្វាយ


សាខា កក្រក ខេត្តកណ្តាល ៖ ​ដោយការ​យកចិត្តទុកដាក់​ពីឯកឧត្តម​ ជាវ តាយ ប្រធាន​គណៈកម្មាធិការសាខា ​នៅព្រឹកថ្ងៃទី ​១០ ខែ វិចិ្ឆកា ឆ្នាំ ២០១៧ ក្រុមការ ងារ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកណ្តាល ដឹកនាំដោយ​លោកជំទាវ ខ្លូត ស៊ីដ្ឋា ម៉ៅ ភិរុណ​ សមាជិកទ្រទ្រង់​សាខា​កាកបាទក្រហម​កម្ពុជាខេត្ត ​ព្រមទាំង​មានការអញ្ជើញ​រួមដំណើរពី​សំណាក់​លោកជំទាវ លោកស្រី​ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត-ស្រុក សមាជិក​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមស្រុក​ជាច្រើនរូបទៀត​ បានអញ្ជើញ​ចុះសួរសុខទុក្ខ​ដល់ស្ត្រីកំពុង​សម្រាកសម្រាល​កូន ចំនួន ៥០ នាក់ នៅមណ្ឌល​សុខភាពចំនួន ៤ ក្នុងស្រុកកៀនស្វាយ​ ក្នុងនោះមាន ៖ មណ្ឌលសុខភាពឃុំដីឥដ្ឋ ១២ នាក់ ,ឃំុបន្ទាយដែក ៥ នាក់ ,ឃំុសំរោងធំ ៨ នាក់ និងមណ្ឌល​សុខ ភាពឃុំគគីរធំ ២៥ នាក់។

 

កញ្ចប់ជំនួយ​មនុស្សធម៌​ដែលប្រតិភូ​សាខាបានឧបត្ថម្ភ​ជូនក្នុងម្នាក់ៗទទួល​បានមាន៖ សារុង ១ , ខោអាវ ស្រោមជើង ស្រោមដៃ មួកកូនង៉ែត ១ ឈុត , មុងកូនង៉ែត ១ ,ខ្នើយកូនង៉ែត ១ និងថវិកាចំនួន ១០ មឺុនរៀល ។ ក្នុងឱកាសនោះដែរ​ គណៈអធិបតីក៏បានពាំ​នាំមកនូវ​ប្រសាសន៍ផ្តាំផ្ញើ​សួរសុខ ទុក្ខ និងក្តីនឹករលឹកពី​សំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែលជានិច្ចកាលសម្តេច​តែងតែគិតគូពី​សុខទុក្ខប្រជាពលរដ្ឋ​ក្រីក្រមានទក្ខលំបាក​ ជនរងគ្រោះ និងជនងាយ​រងគ្រោះដោយមិន​ប្រកាន់វណ្ណៈ សាសនា​ ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការ​នយោបាយឡើយ ៕