អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

គណៈប្រតិភូកាកបាទក្រហមកម្ពុជាចូលរួម គោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ


កក្រក​ ៖​ ក្នុងឱកាសរំលឹកខួបលេីកទី​ ៦៤ឆ្នាំ​ នៃទិវាបុណ្យឯករាជ្យជាតិ (៩​ វិច្ឆិកា ១៩៥៣​ -​ ៩ វិច្ឆិកា​ ២០១៧)​ នៅរសៀលថ្ងៃទី​ ៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នេះ​ គណៈប្រតិភូកាកបាទក្រហមកម្ពុជា​ ដឹកនាំដោយ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការស្តីទី​​ បានអញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កា​ គោរពវិញ្ញាណក្ខន្ធ​ នៅវិមានឯករាជ្យ​ និងថ្វាយកម្រងផ្កា​ គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច​ នរោត្តម​ សីហនុ​ ព្រះមហាវីរក្សត្រ​ ព្រះវររាជបិតាជាតិខ្មែរ​ ព្រះបរមរតនកោដ្ឋ​ នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ។

 

៩ វិច្ឆិកា គឺជាថ្ងៃ​ប្រវត្តិសាស្ត្រ​ដែលប្រជាពលរដ្ឋ​ខ្មែរចងចាំមិនអាច​បំភ្លេចបាន​នូវស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចរបស់​ ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះបរមរតនកោដ្ឋ​ ដែលព្រះអង្គបាន​បូជាព្រះកាយពល​និងព្រះបញ្ញាញាណដ៏មានសក្តានុពល​របស់ព្រះអង្គ​ ធ្វើការតស៊ូដេីម្បីទាមទារ​ឯករាជ្យពី​អាណានិគម​និយមបារាំង​ ធ្វេីឲ្យ​ព្រះរាជាណាចក្រ​កម្ពុជារួចចាក​ផុតពីនឹម​ត្រួតត្រារបស់​បរទេស និងមាន​ឱកាសកសាង-អភិវឌ្ឍ​ប្រទេសក្លាយទៅជាកោះសន្តិភាព​នៅតំបន់អាស៊ី-អាគ្នេយ៍​ដ៏ល្បីខ្ទរខ្ទារ​ពេញពិភពលោក។

 

កូន ចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាច​បំភ្លេចបាននូវ​ ព្រះរាជសកម្មភាព​ជាប្រវត្តិសាស្ត្រ​ដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លាបំផុតរបស់​ ព្រះមហាវីរក្សត្រខ្មែរ​ ព្រះបរមរតនកោដ្ឋ ​និងសូមប្តេជ្ញា​រៀនសូត្រតាម​គំរូវីរភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា​របស់ព្រះអង្គ​ ដាច់ខាត​ការពារឯករាជ្យជាតិ ការពាររបបរាជា​និយមអាស្រ័យ​រដ្ឋធម្មនុញ្ញ និងការពារ​សន្តិភាព សេចក្តីសុខសាន្ត​ត្រាណរបស់​ប្រជាជនកម្ពុជា​ជាអង្វែងតទៅ៕