អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

គ្រួសារងាយរងគ្រោះបំផុតនៅខេត្តកំពង់ឆ្នាំងទទួលអំណោយមនុស្សធម៌


សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ៨ ខែ​ វិច្ឆិកា ឆ្នាំ ២០១៧  សាខាកាកបាទក្រហម​កម្ពុជា​ ខេត្តកំពង់ឆ្នាំង ​ដឹកនាំដោយ​ លោកជំទាវ កែ​ ច័ន្ទមុនី អនុប្រធាន​កិត្តិយសសាខា ​រួមដំណេីរដោយ​ លោក លោកស្រី ជាសមាជិក​ សមាជិកា​គណៈកម្មាធិការ​សាខា ក្រុមប្រតិបត្តិ​សាខា បានអញ្ជើញ​ចុះសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ជូនដល់​គ្រួសារងាយ​រងគ្រោះបំផុត​ចំនួន ២គ្រួសារ ស្ថិតនៅ២ភូមិ ២ឃុំ ស្រុករលាប្អៀរ ​ខេត្តកំពង់ឆ្នាំង។

 

នាឱកាសនោះ លោកជំទាវ ​បានពាំនាំ​នូវប្រសាសន៍ផ្ដាំផ្ញើ​សាកសួរសុខទុក្ខ​និងក្ដីនឹករលឹក​ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​ សម្ដេចតែងតែ​គិតគូរសុខទុក្ខបងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែលមាន​ទុក្ខលំបាក ជនងាយ​រងគ្រោះគ្រប់​ប្រភេទ ដោយ​មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ​ពណ៍សម្បុរ ឬនិន្នាការ​នយោបាយ​អ្វីឡើយ។

 

អំណោយដែល​ទទួលបានរួមមាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ ​១យួរ មី ១កេស ឃីត១ និងថវិកាចំនួន​ ៥០,០០០រៀលផងដែរ៕