អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាចូលរួមកិច្ចប្រជុំតាមលក្ខន្តិកៈ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម នៅទីក្រុង អាន់តាលីយ៉ា ប្រទេសតួកគី


កក្រក ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែល​មានសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន បានចាត់តាំង​ ឯកឧត្តម យូ ឡាណា​ អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងតំណាង​យុវជន កក្រក ១នាក់ (សរុប ២នាក់) ចូលរួមកិច្ចប្រជុំ​តាមលក្ខន្តិកៈ របស់ចល​នាអន្តរជាតិ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម ​(ដែលក្នុងនោះមាន មហា​សន្និបាត​លើកទី ២១ នៃសហព័ន្ធ​អន្តរជាតិនៃសមាគម​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម និងកិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិភូនៃ ចលនា​អន្ដរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម)​ ដែលប្រព្រឹត្ត​ទៅនៅថ្ងៃទី ៥-១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នាទីក្រុងអា​ន់តាលីយ៉ា ប្រទេស​តួកគី។ 


មហាសន្និបាត​លើកទី២១ នេះ មានរយៈពេល ៣ថ្ងៃ (៦-៨ ខែវិច្ឆិកា ឆ្នាំ២០១៧)។ ដោយឡែក​កិច្ចប្រជុំក្រុម ប្រឹក្សាប្រតិភូ​នៃចលនា​អន្ដរជាតិ កាកបាទក្រហម​ អឌ្ឍចន្ទក្រហម មានរយៈពេល ២ថ្ងៃ (១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៧)។


ចំពោះមហាសន្និបាត​លើកទី២១ បាន ដំណើរការ ​បើកជាផ្លូវការ​ ក្រោមអធិបតីភាព​ បណ្ឌិត តាដេរុ កូណូអេ (Dr. Tadateru Konoe) ប្រធានសហព័ន្ធ​អន្តរជាតិ និង លោក ភីធ័រ ម៉ូរេ (Mr. Peter Maurer) ប្រធានគណៈកម្មាធិការ​អន្ដរជាតិ​កាកបាទក្រហម និង មានការចូលរួមពី​សំណាក់ សមាជិក​ក្រុម ប្រឹក្សាភិបាល​សហព័ន្ធអន្ដរជាតិ,​ មន្ត្រីគណៈកម្មាធិការ​អន្ដរជាតិ​កាកបាទក្រហម ហើយនិង​តំណាងមកពី​សមាគមជាតិ​ចំនួន ១៨៨ មានអ្នកចូលរួមទាំងអស់ ៩២៣នាក់។


មហាសន្និបាត ផ្ដោតសំខាន់លើ ៖
១. ការអនុម័ត​របៀបវារៈ​មហាសន្និបាត
២. ការអនុម័តនូវ​របាយការណ៍​មហាសន្និបាត​សហព័ន្ធអន្តរជាតិ ២០១៥
៣. សេចក្ដីថ្លែងការណ៍​អំពី​សហព័ន្ធអន្តរជាតិ ដោយ​បណ្ឌិត តាដេរុ កូណូអេ ប្រធាន​សហព័ន្ធអន្តរជាតិ 
៤. ការបោះឆ្នោត​ជ្រើសរើស ប្រធាន, អនុប្រធាន​និងសមាគមជាតិ​តំណាងទ្វីប/តំបន់ នៃ​ក្រុមប្រឹក្សា ភិបាលសហព័ន្ធអន្តរជាតិ
៥. របាយការណ៍របស់​អគ្គលេខាធិការ​នៃសហព័ន្ធអន្តរជាតិ
៦. របាយការណ៍ហិរញ្ញវត្ថុ ដោយ​គណៈកម្មការហិរញ្ញវត្ថុ

 

បន្ទាប់ពី បណ្ឌិត តាដេរុ កូណូអេ ធ្វើសេចក្ដីថ្លែងការណ៍រួចមក ដំណើរការបោះឆ្នោត​ជ្រើសរើស ប្រធាន ១រូប, អនុប្រធានសហព័ន្ធអន្ដរជាតិ កាកបាទ ក្រហម​ អឌ្ឍចន្ទក្រហម ៤រូប និងសមាជិក ២០រូប មក ពីសមាគមជាតិផ្សេងៗគ្នា។ លទ្ធផលនៃការបោះឆ្នោត​ មានដូចខាងក្រោម ៖ 
១- កាកបាទក្រហម​អ៊ីតាលី ប្រធាន (១រូប)
២- អនុប្រធាន ៤ រូប ៖
-កាកបាទក្រហមចិន​ អនុប្រធាន (អាស៊ីប៉ាស៊ីហ្វិក)
- កាកបាទក្រហម​នីហ្សេរីយ៉ា អនុប្រធាន (ទ្វីបអាហ្វ្រិក)
- អឌ្ឍចន្ទក្រហម តួកគី អនុប្រធាន (ទ្វីបអឺរ៉ុប)
- កាកបាទក្រហម​វេណេហ្ស៊ូអេឡា (ទ្វីបអាមេរិក)


៣- សមាជិកមកពី​សមាគមជាតិ ចំនួន ២០ មកពីទ្វីប/តំបន់ ទាំង ៤៕