អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

វគ្គបំប៉ន ជូនជនបង្គោល ស្តីពីបច្ចេកទេសធ្វើបទបង្ហាញ នៅកាកបាទក្រហមកម្ពុជា


កក្រក៖ ព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយកដ្ឋាន​ទំនាក់ទំនង​នៃកាកបាទក្រហម​កម្ពុជា បានរៀបចំ​វគ្គបំប៉ន​ ជូនជន​បង្គោល​ទីស្នាក់ការ​កណ្តាល ស្តីពីបច្ចេកទេស​ធ្វើបទបង្ហាញ​ និងចំណេះដឹង​អំពី​កាកបាទក្រហម អឌ្ឍចន្ទក្រហម ​ដោយមានការ​សម្របសម្រួល​ផ្នែកបច្ចេកទេស​ពីប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំទីក្រុងបាងកក ​ដែលរយៈពេល ៣ថ្ងៃ​ចាប់ថ្ងៃទី ៦ ដល់ ៨ ខែ សីហា ឆ្នាំ ២០១៧ ដែល​មានអ្នកចូលរួម​ចំនួន ១៤នាក់ នៅទីស្នាក់ការ​កណ្តាលកាកបាទក្រហម​កម្ពុជា។

 

វគ្គបំប៉នស្តីពី​ បច្ចេកទេស​ធ្វើ​បទបង្ហាញ និងចំណេះដឹង​អំពី​កាកបាទក្រហម​ អឌ្ឍចន្ទក្រហម​ ពិតជាមាន​សារៈសំខាន់ណាស់​សម្រាប់ជនបង្គោល​ទីស្នាក់ការ​កណ្តាលកាកបាទក្រហម​កម្ពុជា ក្នុងការបង្កើន​ចំណេះដឹង និងវិធីសាស្ត្រ​របស់ខ្លួន​ឱ្យកាន់តែប្រសើរ​ឡើងសម្រាប់​ការងារផ្សព្វផ្សាយ ​និងអាចបន្ត​យកទៅ​បណ្តុះបណ្តាលផ្តល់​ចំណេះដឹង​ដល់​ជនបង្គោល​តាមសាខា​កាកបាទក្រហម​កម្ពុជា ទូទាំង ២៥ រាជធានី-ខេត្ត។