អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ប្រជាជនរងគ្រោះដោយអគ្គិភ័យ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹក ០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ស៊ីន ចាន់ថុល សមាជិក​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ ស្រុកពួក ​បាននាំយក​អំណោយ​មនុស្សធម៌​ជូនដល់​លោក វេត សៃ អាយុ ៤១ឆ្នាំ ដែលរងគ្រោះ​ដោយអគ្គីភ័យ​ឆេះ​លំនៅដ្ឋាន ស្ថិតនៅភូមិ​ស្វាហួល ឃុំមុខប៉ែន ស្រុកពួក កាលពីព្រឹក ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

 

មានប្រសាសន៍​នាឱកាសនោះលោក ស៊ីន ចាន់ថុល បានសំដែង​នូវការសោកស្ដាយ​ជាខ្លាំងជា​មួយក្រុមគ្រួសារ​រងគ្រោះ ដែល​នេះជាឧបទ្ទវហេតុ​នឹកស្មានមិន​ដល់ និងគ្មានអ្នកណា​ចង់ជួប​ប្រទះឡើយ​ សូមបងប្អូន​កំអស់សង្ឃឹម​ ត្រូវប្រឹងប្រែង​តទៅមុខទៀត​ ដើម្បីជីវភាព​ក្រុមគ្រួសារ។ លោក ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌​ដែលបាននាំយក​មកចែកជូន​នាពេលនេះ ​មានចំនួនតិចតួចក្ដី​ តែក៏អាច​ជួយសម្រាលទុក្ខលំបាកបាន​មួយកម្រិត ហើយក៏ជា​ការបង្ហាញនូវការយកចិត្តទុកដាក់​ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់​ថ្នាក់ដឹកនាំ ពិសេសគឺ​កាកបាទក្រហម​កម្ពុជា ដូចដែលបាន​លើកឡើងថា “កាកបាទក្រហម​កម្ពុជាមានគ្រប់ទីកន្លែង​ សម្រាប់គ្រប់ៗគ្នា” និង “ទីណាមានទុក្ខលំបាក ទីនោះមាន​កាកបាទក្រហម​កម្ពុជា”

 

អំណោយមនុស្សធម៌​ដែលបានផ្ដល់ជូនមាន៖
- អំណោយសាខា៖ អង្ករ៥០គីឡូក្រាម -មុង១ -ខ្នើយ២ -ទឹកត្រី២យួរ -សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ១៥ម៉ឺនរៀល៕