អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាបើកយុទ្ធនាការសម្អាតបរិស្ថាននៅបរិវេណមុខព្រះបរមរាជវាំង


កក្រក ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា​ ដែលមាន​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន ​ជាប្រធាន ​បានរៀបចំ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅបរិវេណ​មុខព្រះបរមរាជវាំង​ និងមាត់ទន្លេ​ ក្រោម​ប្រធានបទ "យុវជន​ និងការថែរក្សា​បរិស្ថាន" ដែលដឹកនាំ​លោក ឃុន សាម៉េង ​ប្រធានការិយាល័យ​អភិវឌ្ឍ នៃនាយកដ្ឋាន​ធនធានមនុស្ស​របស់កាកបាទក្រហម​កម្ពុជា និងមានការ​ចូលរួម​ពីយុវជនកាកបាទក្រហម​កម្ពុជា ចំនួន ៧០ នាក់ មកពីក្លឹប​យុវជនកាកបាទក្រហម​កម្ពុជាទាំង២២ ប្រចាំគ្រឹះស្ថាន​ឧត្ដមសិក្សា​ក្នុងរាជធានីភ្នំពេញ។

 

យុទ្ធនាការនេះ​ធ្វើឡើង ដើម្បីបង្ហាញពីការ​គិតគូរយកចិត្ត​ទុកដាក់របស់​ថ្នាក់ដឹកនាំ ក៏ដូចជាយុវជន​កាកបាទក្រហមកម្ពុជា លើការងារ​សម្អាតបរិស្ថាន។ ជាពិសេសជួយ​លើកកម្ពស់​ការយល់ដឹងពី​អនាម័យបរិស្ថាន និងការចូលរួមចំណែក​របស់ប្រជាពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈ ក្នុងការថែរក្សា​អនាម័យ និងសោភ័ណភាព​របស់រាជធានីភ្នំពេញ ក៏ដូចជា​ប្រទេសកម្ពុជា​ទាំងមូលផង​ដែរ ដើម្បីឲ្យ​ស័ក្ដិសមទៅនឹង​កិត្តិសព្ទរបស់​កម្ពុជា និងទាក់ទាញភ្ញៀវទេសចរណ៍​ជាតិ​និងអន្តរជាតិកាន់តែ​ច្រើនឡើងថែមទៀត៕