អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កិច្ចប្រជុំផ្សព្វផ្សាយស្ដីពីលក្ខខណ្ឌការងារ និងប្រកាសស្តីពីប្រាក់របបបេសកកម្មនៅខេត្តឧត្តរមានជ័យ


សាខាកាកបាទក្រហម​កម្ពុជា​ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នេះ ​សាខាកាកបាទក្រហម​កម្ពុជា​ខេត្តឧត្តរមានជ័យ​ បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី​លក្ខខណ្ឌ​ការងារ​កាកបាទក្រហម​កម្ពុជា​ និងប្រកាស​ស្តីពីប្រាក់​របបបេសកកម្ម​ក្នុងនិង​ក្រៅប្រទេស​ ក្រោមអធិបតីភាព​ ឯកឧត្តម​វេជ្ជ អ៊ុយ សំអាត នាយកនាយកដ្ឋាន​គ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ ឯក សុវណ្ណភារ: ប្រធានគណ:កម្មាធិការ​សាខា កក្រក​ខេត្តឧត្តរមានជ័យ​ ព្រមទាំងមាន​ការអញ្ជើញ​ចូលរួមពី​មន្ត្រីទីស្នាក់ការ​កណ្តាល​ សមាជិក​គណៈកម្មាធិការសាខា​ មន្ត្រីប្រតិបត្តិ​សាខា និងតំណាង​ អ្នកស្ម័គ្រចិត្ត​ អនុសាខា​សរុបចំនួន ២៩​ នាក់​។

 

កិច្ចប្រជុំនេះមាន​គោលបំណង​សំខាន់ៗចំនួន ៣គឺ


១-លក្ខខណ្ឌការងារ​កាកបាទក្រហម​កម្ពុជា ដោយផ្ដោតសំខាន់​ទៅលើការពង្រឹង​ការគ្រប់គ្រង​មន្ត្រីបុគ្គលិក​ កំណត់ពីប្រព័ន្ធនិងយន្តការគ្រប់គ្រងវត្តមាន​ និងការលើកទឹកចិត្តមន្ត្រីបុគ្គលិក។
២-របបប្រាក់បេសកកម្ម​ទាំងក្នុង និងក្រៅប្រទេសសម្រាប់​អ្នកបំពេញ​ការងារជូន​កាកបាទក្រហមកម្ពុជា​ ដោយផ្តោតទៅលើ​អត្រារបបប្រាក់​បេសកកម្ម​ថ្មី​ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព​ តម្លាភាព​ និងគណនេយ្យភាពក្នុង​ការបំពេញបេសកកម្ម។
៣-ពិនិត្យឡើងវិញការអនុវត្ត​ការប៉ាន់ប្រមាណ​សមត្ថភាព​ស្ថាប័នសាខា​ រួមបញ្ចូល​ជាមួយ​លក្ខណ:វិនិច្ឆ័យសាខាមាន​ដំណើរការល្អ (បូកា)​៕