អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

វគ្គបំប៉នស្ដីពី ការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជានៅរតនគីរី


សាខាកក្រកខេត្តរតនគិរី ៖ នៅព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ២០១៧ ​នេះ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តរតនគិរី ​បានរៀបចំ​ ​និងការកសាង​ផែនការ​សកម្មភាព​ ក្រោមអធិបតីភាព​ ឯកឧត្ដម សម កុសល នាយក នាយកដ្ឋាន​ធនធាន​មនុស្ស កាកបាទក្រហម​កម្ពុ​ជា និងឯកឧត្ដម គិត ទ្រី អនុប្រធាន​គណៈកម្មាធិការ​សាខា និងមាន​ការអញ្ជើញ​ចូលរួម​ពីសំណាក់ សមាជិក-សមាជិកា គណៈកម្មាធិការ​សាខា មន្ត្រីថ្នាក់​កណ្ដាល ក្រុមប្រតិបត្តិ​សាខា ទីប្រឹក្សា​យុវជន និងយុវជនកាកបាទ​ក្រហមកម្ពុជា សរុបចំនួន ៥០នាក់។

 

វគ្គបណ្ដុះបណ្ដាល​នេះមានរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៧ ដែលប្រព្រឹត្ត​ទៅនៅសាលប្រជុំនៃ​សាលា​ខេត្តរតនគិរី នូវជំនាញ​ចំនួន ៤ រួមមាន៖ 


១- ការងារគ្រប់គ្រងបណ្ដាញយុវជន និងអ្នកស្ម័គ្រចិត្ត
២- ប្រវត្តិចលនា កាកបាទ​ក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ
៣- មូលដ្ឋាននៃការ​កសាងផែនការ​សកម្មភាពអប្បបរមា​សម្រាប់យុវជន​ និងអ្នកស្ម័គ្រចិត្ត
៤- មូលដ្ឋានគ្រឹះវិជ្ជាសង្គ្រោះបឋម។

 

គោលបំណងសំខាន់ៗ​នៃវគ្គបណ្ដុះ​បណ្ដាលគឺ៖ផ្ដល់ឱកាសឱ្យ​យុវជន និង​អ្នកស្ម័គ្រ​ចិត្តទទួល​បានចំណេះដឹង បទពិសោធន៍ ​កាន់តែទូលាយ​ក្នុងការងារ​គ្រប់គ្រង ​និងកសាង​ផែនការ​សកម្មភាព​សម្រាប់ក្លឹប ​និងសហគមន៍​របស់ខ្លួន​ស្របតាម​គោលការណ៍គ្រឹះ​ទាំង ៧ របស់ចលនា។