អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្តចូលរួមបុណ្យគ្រួសារមានជីវភាពខ្វះខាត


សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៧ នេះលោក ជា សុផាវុធ្ធ ​មន្រ្តី​អនុសាខា​កាកបាទក្រហម​កម្ពុជា ស្រុកជាំក្សាន្ត​ បាននាំយក​អំណោយ​មនុស្សធម៌​ចូលរួម​រំលែកទុក្ខ​យ៉ាងក្រៀមក្រំ​ជាមួយគ្រួសារ​សពលោក រឹម ថុក ដែលទទួលមរណភាព​ដោយសារ​លើសឈាម​ ហើយគ្រួសារ​មានជីវភាពខ្វះខាត​ នៅភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

 

ក្នុងឱកាសនោះលោក ជា សុផាវុធ្ធ មន្រ្តី​អនុសាខា​កាកបាទក្រហម​កម្ពុជា ស្រុកជាំក្សាន្ត បាន​សំដែង​នូវការសោកស្តាយ​ចំពោះការបាត់បង់​សាច់ញាតិជាទី​ ស្រឡាញ់ របស់គ្រួសារ​សព និងសូមបួង​សួងដល់​វិញ្ញាណក្ខន្ធសពសូម​បានទៅ​កាន់សុគតិភព​កុំបីឃ្លៀង​ឃ្លាតឡើយ។

 

ជាមួយគ្នានោះ​អនុសាខាបាន​នាំយកសម្ភារ​ផ្តល់ជូនរួមមាន ៖ អង្ករ ២០ គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអុីវ១ យួរ មុង១ សារុង ១ ភួយ១ ក្រមា១ និងមានការ​ឧបត្ថម្ភពី​សប្បុរសជន​នូវថវិកា​រួមមាន: ឯកឧត្តម សួស យ៉ារ៉ា អ្នក តំណាងរាស្រ្ត​មណ្ឌលព្រះវិហារ ថវិកា ៤០០,០០០ រៀល លោកជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ១៥០,០០០ រៀលគត់ផងដែរ ។