អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

សម្តេចចៅហ្វាវាំង គង់ សំអុលចែកអំណោយជូនចាស់ជរាឥតទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយនៅខេត្តកំពង់ឆ្នាំង


សាខាកក្រក​ខេត្តកំពង់ឆ្នាំង​ ៖​ នៅថ្ងៃទី​ ២៧​ ខែតុលា​ ឆ្នាំ២០១៧ នេះ​ សម្តេច​ចៅហ្វាវាំង គង់ សំអុល អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា​ បានអញ្ជើញចុះសួរសុខទុក្ខ​ និងចែកអំណោយ​កាកបាទក្រហម​កម្ពុជា​ ជូនចាស់ជរា​ឥតទីពឹង​ ជនពិការ​ កុមារកំព្រា​ ស្ត្រីមេម៉ាយ​ និងអ្នករស់​នៅជាមួយ​មេរោគអេដស៍​ចំនួន​ ២០៥គ្រួសារ មកពី​ឃុំ/សង្កាត់​ ចំនួន​ ១២​ ក្រុង/ស្រុកចំនួន​ ៥​ នៃខេត្តកំពង់ឆ្នាំង។

 

ប្រជា​ពលរដ្ឋ​ទាំងអស់ មានក្តីរំភើបឥតឧបមា​ និងដឹងគុណ​ចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ ដែល​ដឹកនាំ​កាកបាទក្រហម​កម្ពុជា ដោយយកចិត្ត​ទុកដាក់​ គិតគូរទាន់ពេលវេលា​​ ជួយសម្រាល​ទុក្ខលំបាក​ ផ្តល់ភាពកក់ក្តៅ​ដល់ប្រជាពលរដ្ឋ​ ដោយមិនមាន​ការរើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ព័ណ៌សម្បុរ​ ឬនិន្នាការ​នយោបាយ​អ្វីឡើយ​។

 

គ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ១០កំប៉ុង​ មុង១​ ភួយ១​ ក្រមា១​ សារុង១​ ទឹកសុទ្ធ​ ១ដប​ នំប៉័ង​ ១​ និងថវិកា​ ២០.០០០រៀល៕