អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

បើកវគ្គបំប៉នវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីការិយាល័យអប់រំនៅខេត្តកំពត


សាខាកក្រក​ខេត្តកំពត ៖ កាលពី​ថ្ងៃទី ២៦ ខែ តុលា​ ឆ្នាំ២០១៧ ​សាខា កាកបាទក្រហម​កម្ពុជា​ ខេត្តកំពត បានរៀបចំ​ពិធី​បើកវគ្គ​បំប៉នវិជ្ជាសង្គ្រោះ​បឋម​ដល់មន្ត្រី​ការិយាល័យ​អប់រំ និងនាយក​សាលា​បឋម​សិក្សា ដែលមាន​រយៈពេល​២ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយ​មានអញ្ជើញ​ចូលរួមពីក្រុម​ការងារវិជ្ជា​សង្គ្រោះបឋម​នៃសាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តកំពត និងនាយក​សាលាបឋម​សិក្សាចំនួន ៣០នាក់ (ស្រី ៣នាក់) មកពីសាលា​គោលដៅ​ចំនួន២៧ ក្នុងស្រុកជុំគីរី​ ខេត្តកំពត។

 

វគ្គ​បណ្តុះបណ្តាល​នេះមាន​គោលបំណង ដើម្បី​ពង្រឹងសត្ថភាព​ដល់នាយក​សាលា និងផ្សព្វផ្សាយ​បន្តដល់​សាលារៀន ​និងសហគមន៍​រៀងៗខ្លួន​ផងដែរ៕