អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

កាកបាទក្រហមកម្ពុជាជួបស្វាគមន៍ និងសម្តែងការគួរសមជាមួយ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា


កក្រក​ ៖​ ទីស្នាក់ការកណ្តាល  នៅព្រឹកទី​ ២៦ ខែតុលា ឆ្នាំ២០១៧ នេះ ​លោកជំទាវ​ ឃួន សុដារី ​អនុប្រធាន​កាកបាទក្រហម​កម្ពុជា​ និងជាតំណាង​ដ៏ខ្ពង់ខ្ពស់​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហម​កម្ពុជា​ បានទទួល​ជួបស្វាគមន៍​ និងសម្តែង​ការគួរសម​ជាមួយ​ គណៈប្រតិភូ​សមាគម​ជប៉ុន-កម្ពុជា​ ដែលដឹកនាំ​ដោយ​ ឯកឧត្តម តាកាហា​ស៊ី ហ្វូមីយ៉ាគី (TAKAHASI Fumiyaki) ជាប្រធាន​សមាគម ​និងជាអតីត​អគ្គរាជទូត​ប្រចាំនៅកម្ពុជា។

 

ក្នុងឱកាសនោះ លោកជំទាវ​អនុប្រធាន​កាកបាទក្រហម​កម្ពុជា បានពាំនាំ​ប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដែងនូវក្ដីសោមនស្សរីករាយក្រៃលែងដែលបានជួបសំណេះសំណាលជាមួយ​គណៈប្រតិភូនៃសមាគម​ជប៉ុន-កម្ពុជា និងបានលើកឡើងពីការរីកចម្រើននៃទំនាក់ទំនងការទូតយ៉ាង​ល្អប្រសើររវាងប្រទេស​កម្ពុជា-ជប៉ុន ក្នុងវិស័យ​វិនិយោគទុន​ ទេសចរណ៍ -ល- ក៏ដូចជាកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យមនុស្សធម៌​រវាងកាកបាទក្រហម​កម្ពុជា និង​កាកបាទក្រហមជប៉ុន។ លោកជំទាវ ​ក៏បានគូសបញ្ជាក់ពី កិច្ចសហប្រតិបត្តិការ​ផ្នែកសុខាភិបាល​រវាង​ប្រទេសទាំងពីរ ដែលក្នុងនោះ ក្រុមហ៊ុនសេវាកម្ម​ថែទាំសុខភាព សាន់រ៉ាយ ជប៉ុន ប្រចាំនៅកម្ពុជា ទទួលបាន​ការគាំទ្រពី​រាជរដ្ឋាភិបាលកម្ពុជា បានជួយ​ដល់ប្រជាជន​កម្ពុជា ក្នុងការទទួល​យកសេវាកម្ម​សង្គ្រោះបន្ទាន់​ដូចជា ការវះកាត់​ដាច់សរសៃឈាម​ខួរក្បាល ដាច់សរសៃបេះដូង -ល- ប្រកបដោយ​ការទុកចិត្ត។

 

ជាមួយគ្នានោះ ​ឯកឧត្តម​ប្រធាន​សមាគម​ជប៉ុន-កម្ពុជា បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំកាកបាទក្រហម​កម្ពុជា ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម ដែលនេះជាផ្នែកមួយនៃការរឹតចំណងការទូតរវាងប្រទេសទាំងពីរ ជាពិសេស ការចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា លើការងារពាក់ព័ន្ធនឹងគ្រោះមហន្តរាយ និងបញ្ហាសុខភាពជាដើម។ ឯកឧត្តម ក៏បានថ្លែងនូវការ​កោតសរសើរចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលដឹកនាំកាកបាទក្រហមកម្ពុជា ដោយ​យកចិត្តទុកដាក់ខ្ពស់ និងស្ញប់ស្ញែង​ចំពោះការដឹកនាំ​ប្រទេស​ដ៏ប៉ិនប្រសប់ពី សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាន​ធ្វើឱ្យកម្ពុជា​មានសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើន​លើគ្រប់វិស័យ ជាពិសេស​ ការវិនិយោគទុនរបស់ក្រុមហ៊ុនជប៉ុន​ចាប់ពីប្រមាណជាង ៣០ រហូតដល់ជាង ២០០ក្រុមហ៊ុន មកទល់​នឹងបច្ចុប្បន្ននេះ៕

·