អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

យោធិននៅវិទ្យាស្ថានទ័ពជើងគោក ទទួលវគ្គផ្សព្វផ្សាយពីចលនា កាកបាទក្រហមអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៍អន្តរជាតិ


កក្រក ៖ នាព្រឹក​ថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០១៧​ កាកបាទក្រហម​កម្ពុជា​ បានបើក​ វគ្គផ្សព្វផ្សាយ​ស្តីពីគោលកាណ៍គ្រឹះ​របស់ចលនា​កាកបាទក្រហម ​អឌ្ឍចន្ទក្រហម​ ច្បាប់មនុស្សធម៍​អន្តរជាតិ ​និងកាកបាទ​ក្រហម​កម្ពុជានៅវិទ្យាស្ថាន​ទ័ពជើងគោក​ស្ថិតនៅ​ឃុំត្រែងត្រយឹង ​ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ក្រោមអធិបតីភាព​ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរង​ ទី២ កាកបាទក្រហមកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍​ឯក ម៉ម យឿន នាយករង សេនាធិការ​ចម្រុះ និងជានាយក​វិទ្យាស្ថានទ័ព ជើងគោក អគ្គបញ្ជាការដ្ឋាន​នៃកងយោធពលខេមរភូមិន្ទ​ និង លោក រ៉ូម៉ាន់ ផារ៉ាម៉ូនូវ​ ប្រធាន​បេសកកម្ម ​អាយ ស៊ី អរ ស៊ី ប្រចាំកម្ពុជា​ រួមដំណើរ​ដោយសាខាកក្រក ខេត្តកំពង់ស្ពឺ​ និងមានវត្តមាន​យោធិន​ចូលរួមចំនួន ១០៩៩ នាក់ដែល​មានឋាន:ចាប់ពីនាយចំណង់​ដល់នាយទាហាន​ជាន់ខ្ពស់ឡើងទៅ ។

 

· ក្នុងមតិសំណេះសំណាល​ឯកឧត្តម ម៉ម យឿន បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលបានដឹកនាំ​កាកបាទក្រហមកម្ពុជា​ប្រកបដោយកិត្តិបណ្ឌិត​ព្រមទាំងបានផ្តល់វគ្គផ្សព្វផ្សាយ​ដល់វិទ្យាស្ថាន​ក្នុងនោះដែល​ឯកឧត្តម​បានផ្តាំផ្ញើ ​និងសំណូមពរ​ឲ្យបងប្អូន​សិក្ខាកាម​ខិតខំយកចិត្តទុកដាក់​ក្នុង​ការសិក្សាវគ្គនេះ​ដើម្បីយល់ដឹង​ឲ្យបាន​ច្បាស់អំពីមេរៀន​ទាំងអស់ក្នុងវគ្គ និង​បានថ្លែងអំណរគុណ​ដល់ក្រុមការងារ​កាកបាទក្រហម​កម្ពុជា ទន្ទឹមនោះ​ដែរ ឯកឧត្តម ​សង្ឃឹមថា ​នឹងមានវគ្គផ្សព្វផ្សាយនេះ ​ជាបន្តបន្ទាប់​នៅឆ្នាំក្រោយទៀត។

 

·   នាពេលបញ្ចប់​វគ្គផ្សព្វផ្សាយ ឯកឧត្តម ​អគ្គលេខាធិការរងទី២ បានមាន​មតិថ្លែងអំណរគុណ​ដល់ ឯកឧត្តម នាយកវិទ្យាស្ថាន ដែល​បានអនុញ្ញាត​ឲ្យមានវគ្គនេះនិងផ្តាំផ្ញើ​សួរសុខទុក្ខ ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន​កាកបាទក្រហម​កម្ពុជា ដល់បងប្អូន​សិក្ខាកាមទាំងអស់​អោយខំសិក្សា​រៀនសូត្រ ដើម្បីបំពេញ​កាតាព្វកិច្ចការពារជាតិ​អោយមាន​សន្តិភាពជារៀងរហូត។

 

·  វគ្គនេះបង្កើតឡើង​ក្នុងគោលបំណង​បង្កើនការយល់ដឹង​ដល់យោធិន​ស្តីអំពីច្បាប់មនុស្សធម៍​អន្តរជាតិ និងសកម្មភាព​មនុស្សធម៍របស់​​ចលនាកាកបាទក្រហម​ ហើយវគ្គនេះដំណើរ​ការបានដោយ​មានកិច្ចសហការ និងឧបត្ថម្ភពី ​គណ:កម្មាធិការអន្តរជាតិ​ នៃកាកបាទក្រហម ( អាយ ស៊ី អរ ស៊ី ) ប្រចាំកម្ពុជា។