អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកក្រកខេត្តសៀមរាបប្រគល់ផ្ទះទី ៣៥ និង៣៦ដល់ប្រជាជនទីទ័លក្របំផុត


សាខាកក្រក​ខេត្តសៀមរាប៖ នៅព្រឹក​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៧នេះ លោកជំទាវ​ គួយ ណាលីន ឃឹមប៊ុនសុង​ អនុប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប ​និងសហការី ​បានអញ្ជើញ​ចុះជួបសំណេះ​សំណាល និង​ប្រគល់ផ្ទះ​មនុស្សធម៌​ទី៣៥ និងទី៣៦ ដែលផ្ដួចផ្ដើម​ដោយឯកឧត្តម​បណ្ឌិត ឃឹម ប៊ុនសុង ប្រធាន​គណៈកម្មាធិការ​សាខា ផ្ទះទាំង២ខ្នង​នេះមាន​ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ ​ប្រក់ស័ង្កសី ​ដែលផ្ទះទី៣៥ ប្រគល់ជូន​គ្រួសារអ៊ំស្រី ​អោន រុន អាយុ៦០ឆ្នាំ ស្ត្រីមេម៉ាយ​ទីទ័លក្រ រស់នៅ​ជាមួយចៅស្រី​អាយុ១២ឆ្នាំ​ ហើយផ្ទះ​ទី៣៦ ប្រគល់ជូន​អ៊ំស្រី គ្រួច ហុន អាយុ៦៧ឆ្នាំ ជាស្ត្រី​មេម៉ាយទីទ័ល បច្ចុប្បន្ន​អ៊ំស្រីទាំង២នាក់ ក្រង​ស្បូវលក់​ដើម្បីទ្រទ្រង់​ជីវគ្រួសារ​ រស់នៅភូមិបាយ​ដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

 

មានប្រសាសន៍​ក្នុងឱកាសនោះ លោកជំទាវ​អនុប្រធាន​គណៈកម្មាធិការ​សាខា បានពាំនាំ​នូវការផ្ដាំ​ផ្ញើសួរសុខទុក្ខពី​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលតែង​តែយកចិត្តទុកដាក់​គិតគូរចំពោះ​សុខទុក្ខប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ​សាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោកជំទាវ​ ក៏បានផ្តាំផ្ញើ​ដល់ សមាជិក​គ្រួសារ​ទាំងអស់ ត្រូវចេះ​សម្អាត ថែរក្សាផ្ទះថ្មីនេះ​ដើម្បី​បានជា​ជម្រកដ៏កក់ក្តៅ​តរៀងទៅ។

 

អំណោយ​មនុស្សធម៌​បន្ថែមរួមមាន ៖ -មុង១ -ភួយ១ -សារុង១ -ក្រមា១ -កន្ទេល១ -អង្ករ៥០គីឡូក្រាម -មី១កេស -ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលអញ្ជើញ​ចូលរួមម្នាក់ៗទទួលបាន​ថវិកាមួយចំនួនផងដែរ។