អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកក្រក រាជធានីភ្នំពេញទទួលទេយ្យទានព្រះចៅអធិការវត្តកំសាន្ត


សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី ២៥ ខែ តុលា​ ឆ្នាំ​ ២០១៧នេះ នៅ​វត្តកំសាន្ត​ ក្រុម​ការងារ​សាខា​កាកបាទក្រហម​កម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ ​លោកជំទាវ ​អ៊ួន សុវណ្ណរិន្ទ​ ប៉ា​ សុជាតិវង្ស ​អនុប្រធាន​កិត្តិយសសាខា​ និងជាប្រធាន​ក្រុមការងា​រសាខា​ បានអញ្ជើញ​ទៅ ​សប្បុរសធម៌​ជាគ្រឿង​ឧបភោគ​បរិភោគ ​សម្ភារៈប្រើប្រាស់​ចំនួន១០មុខ​ និងថវិកា​ចំនួន៩.៨៥០.០០០រៀល ដែល​សរុបគិតជាទឹកប្រាក់​ទាំងអស់ស្មើ​នឹង២៧.៣៧០.០០០រៀល ពីវត្ត​ចំនួន២១ ក្នុងសាលា​អនុគណៈខណ្ឌច្បារអំពៅ​ ។

 

នាឱកាសនោះ ​ជំនួសមុខ​ឲ្យវត្តទាំងអស់​ ព្រះញាណវង្ស សៅ​រ៍​ មុនី​ ព្រះអនុ​គណៈ​ខណ្ឌច្បារអំពៅ​ និងជាព្រះចៅអធិការ​វត្តកំសាន្ត បានមាន​ព្រះថេរដីកា​គាំទ្រ និងមានទឹក​ព្រះទ័យ​រីករាយ ក្នុងការ​ចូលរួម​ចំណែកជាមួយ​សកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ។

 

ជាការឆ្លើយតប​ លោកជំទាវ​អនុប្រធានកិត្តិយសសាខា​ បានមានប្រសាសន៍​សូមថ្លែង​អំណរព្រះគុណ​ អំណរគុណចំពោះ​ព្រះចៅ​អធិការ​ ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យវត្តទាំង២១ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវ​ទេយ្យទាន​ទាំងនេះ​ជួយឲ្យដល់​ដៃជនរងគ្រោះ​គ្រប់ប្រភេទ ឲ្យស្រប​តាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់​ចលនាកាកបាទក្រហម ៕