អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សិស្សក្រីក្រ នៃវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនៅ ឃុំគគីរ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា


កក្រក ៖ នៅព្រឹកថ្ងៃទី ២៥​ ខែតុលា​ ឆ្នាំ២០១៧ នេះ កាកបាទក្រហម​កម្ពុជា ដែលមាន​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន​ ជាប្រធាន បានឧបត្ថម្ភ​គ្រឿងឧបភោគ​-បរិភោគ​ សម្ភារៈ​ប្រើប្រាស់​ និងថវិកា​ ក្នុងឱកាសចុះ​សួរសុខទុក្ខ​ សិស្សក្រីក្រ​ គ្រូ​ បុគ្គលិក​ ចំនួន​ ១៣៦នាក់​ នៃវិទ្យាស្ថាន​អភិវឌ្ឍន៍ភាពជា​អ្នកដឹកនាំ​និងចរិតលក្ខណៈ​​ ដែលមានទីតាំងស្ថិត​នៅភូមិស្លាប​តាអោន​ ឃុំគគីរ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល។

 

ក្នុងឱកាស​សំណេះសំណាល​ និងប្រគល់​អំណោយ​មនុស្សធម៌នោះ ​លោកជំទាវ ម៉ែន នារីសោភ័គ ​អគ្គលេខាធិការស្តីទី​ កាកបាទក្រហម​កម្ពុជា បានពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ​ការសួរសុខទុក្ខ ​ក្តីអាណិត ស្រឡាញ់ និងសូមឱ្យ​សិស្សទាំងអស់​ដែលកំពុងស្នាក់​នៅ និងទទួលការ​អប់រំ បណ្តុះបណ្តាល​ នៅក្នុងវិទ្យាស្ថាន​នេះ ត្រូវចេះ​ស្រឡាញ់គ្នា​ សាមគ្គីគ្នា​ ចេះជួយ​យកអាសារ​គ្នាទៅវិញទៅ-មក​ និងបន្តរក្សា​អនាម័យល្អ​ បរិស្ថានស្អាត​ក្នុងការរស់នៅ។

 

បន្ថែមពីនេះ​ សូមក្មួយៗទាំងអស់​ ត្រូវចេះរស់នៅដោយអត់ធ្មត់​ តស៊ូ​ ប្រឹងប្រែង​​ គោរពវិន័យ​របស់វិទ្យាស្ថាន​ គោរពលោកគ្រូអ្នកគ្រូ​ ដែលបានលះបង់​កម្លាំងកាយ-ចិត្ត​ ផ្តល់ក្តីស្រឡាញ់​ ភាពកក់ក្តៅដូចជាអាណាព្យាបាល​ និងសូមចារទុកក្នុង​ដួងចិត្តនូវអនុស្សារវីយ៍​ធ្លាប់រស់នៅ​ ក្រេបជញ្ជក់​ចំណេះដឹង​ ដើម្បីអនាគតរុងរឿង​របស់ខ្លួន​ ជាពិសេស ​ត្រូវបំពេញ​កាតព្វកិច្ច​ជាកូនល្អ​ មិត្តល្អ​ សិស្សល្អ​ ពលរដ្ឋល្អ​ក្នុងសង្គម​ ជៀសវាងការប្រើប្រាស់​គ្រឿងញៀន​ ការប្រព្រឹត្ត​នូវអំពើ​អបាយមុខ​ និងសេពគប់​មិត្តមិនល្អ​ ដើម្បីរួមចំណែក​អភិវឌ្ឍប្រទេសជាតិ​ឱ្យកាន់តែរីកចម្រើន​ថែមទៀត។​

 

ទន្ទឹមនឹងនេះ​ ដើម្បីចូលរួម​អបអរ​ព្រះរាជពិធីបុណ្យ​អុំទូក​ ខាងមុខនេះ​ សូមប្រជាពលរដ្ឋ​ទាំងអស់​គោរពច្បាប់​ចរាចរណ៍​ឱ្យបានខ្ជាប់ខ្ជួន​ ប្រុងប្រយ័ត្ន​រាល់ពេល​ធ្វើដំណើរ​ និងចូលរួម​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹងមេរោគអេសដ៍​ ជំងឺអេដស៍​ ​ដើម្បីសុភមង្គល​ក្នុងក្រុមគ្រួសារ។

 

ជាមួយគ្នានោះ​ លោក ប្រាក់​ ផល្លា​ នាយកប្រតិបត្តិវិទ្យាស្ថាន បានសម្តែង​នូវការដឹងគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ដែលដឹកនាំ​កាកបាទក្រហម​កម្ពុជា​ ដោយយកចិត្តទុកដាក់​ គិតគូរពី​សុខទុក្ខ ផ្តល់ក្តីមេត្តា​ ករុណា​ អាណិត​ ស្រឡាញ់​ ព្រមទាំងបាន​ឧបត្ថម្ភអំណោយ​ដ៏ធំជាងគេបំផុត​ជាប្រវត្តិសាស្ត្រ​សម្រាប់វិទ្យាស្ថាន​ ដែលនេះជាការផ្តល់​ក្តីសង្ឃឹម​មិនចេះ​រីងស្ងួត ចំពោះប្រជាជន​ជួបការលំបាក​ដោយគ្មានការ​រើសអើង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ សាសនា​ ឬនិន្នាការ​នយោបាយ​អ្វីឡើយ៕