អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៥គ្រួសារទទួលអំណោយពីសាខាកក្រកខេត្តសៀមរាប


សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង​ អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​ និងសហការី​ បានអញ្ជើញជួប​សំណេះសំណាល​សួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌​ជូនបងប្អូន​អ្នករស់​នៅជាមួយ​មេរោគអេដស៍​ចំនួន៥គ្រួសារ (នៅភូមិភ្លង់ និងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ) ។

 

មានប្រសាសន៍នា​ឱកាសនោះ លោកជំទាវ​ក៏បានសម្តែង​នូវការអាណិត​ អាសូរ ចំពោះបងប្អូន​ទាំងអស់ ដោយបាន​បញ្ជាក់ថា នេះគឺជាបញ្ហា​មួយធ្វើឲ្យយើង​ទាំងអស់គ្នា រួមសហការ​គ្នាដោះស្រាយ ​ដើមី្បឈាន​ទៅគ្រប់គ្រង​ឲ្យបាន នូវការឆ្លង​រាលដាល​នៃជំងឺអេដស៍។ លោកជំទាវ​ក៏បានធ្វើការ​លើកទឹកចិត្ត​ដល់បងប្អូនទាំងអស់កុំឲ្យ​អស់ក្តីសង្ឃឹម ព្រោះជំងឺអេដស៍​នាពេលបច្ចុប្បន្ន យើងមាន​ថ្នាំប្រឆាំង ហើយតែ​បងប្អូន​គោរពឲ្យបានទៅ​តាមវេជ្ជបញ្ជា​របស់គ្រូពេទ្យ និងថែរក្សា​សុខភាពខ្លួន យើងនឹង​អាចរស់រាន​ដូចពលរដ្ឋទូទៅដែរ។

 

អំណោយ​មនុស្សធម៌​ដែលបានផ្ដល់ជូន៖
-គ្រួសារអ្នករស់​នៅជាមួយ​មេរោគអេដស៍ ១គ្រួសារទទួលបាន៖ - មុង១ - ភួយ១ - សារុង១ - ក្រមា១ - មី១កេស - ត្រីខ១យួរ -ទឹកត្រី១យួរ - ទឹកស៊ីអ៊ីវ១យួរ - ទឹកដោះគោខាប់២កំប៉ុង - ស្ករស១គីឡូក្រាម - អង្ករ៥០គីឡូក្រាម និងថវិកា ៤ម៉ឺនរៀល។
-គ្រួសារក្មេងកំព្រាទទួលបាន៖ - មុង១ - ភួយ១ - សារុង១ - ក្រមា១ - មី១កេស - ត្រីខ១យួរ -ទឹកត្រី១យួរ - អង្ករ៥០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល។

 

ក្រោយពីជួបសំណេះសំណាលសួរសុខទុក្ខរួចប្រតិភូ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គធំ ដែលមានទីតាំងនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ។ អគារនេះត្រូវបាទសាងសង់តាំងពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ ដែលសម្រេចបានប្រហែល ៧០%ហើយ។