អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

ប្រជាពលរដ្ឋទីទ័លក្រ ៦គ្រួសារ ស្ថិតនៅឃុំស្រែជាខាងជើងទទួលអំណោយពីអនុសាខាកក្រកស្រុកដងទង់


សាខាកក្រកខេត្តកំពត ៖ កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ អនុសាខា​កាកបាទក្រហមកម្ពុជា ​ស្រុកដងទង់ ដឹកនាំដោយ​លោក ស៊ីវ ផេង ប្រធាន​អនុសាខា និង​សហការី​ បានចុះ​សួរសុខទុក្ខ ​និងនាំយក​អំណោយមនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ទៅផ្តល់ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​ចំនួន ៦គ្រួសារ ស្ថិតនៅ​ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ។

 

នាឱកាសនោះ ​លោកប្រធាន បានពាំនាំ​មកនូវប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ដែលជានិច្ចកាល​សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋ ដែលជួបការ​លំបាក ទីទ័លក្រ មានជំងឺ ដោយមិនប្រកាន់​រើសអើង​ជាតិសាសន៍​ វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការ​នយោបាយអ្វីឡើយ និងសូមឲ្យបង​ប្អូនប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​ថែរក្សា​សុខភាពបានល្អ និងរស់នៅប្រកប​ដោយ​អនាម័យ។

 

អំណោយ​ដែលផ្តល់​ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ក្រមា១ មុង១ ភួយ១ កន្ទេល១ មី ២០កញ្ចប់​ ចានស្រាក់ ១ឈុត កំសៀវ១ ឆ្នាំង២ និងថវិកា​មួយចំនួនផងដែរ៕