អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺប្រគល់ផ្ទះ៤ខ្នងជូនប្រជាជនទីទ័លក្របំផុតនៅស្រុកបសេដ្ឋ


សាខាកក្រក​ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ស្ពឺ ​ដឹកនាំដោយ​ឯកឧត្តម ​តុង សេង​ ប្រធាន​គណៈកម្មាធិការ​សាខា​ និងសហការី បាន​អញ្ជើញចុះសុខទុក្ខ និង​នាំយកអំណោយ​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា​ ព្រមទាំងប្រគល់​ផ្ទះចំនួន ​៤ខ្នង ដែលមានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ធ្វើពីឈើប្រក់​ស័ង្ហសី ជូនដល់​ប្រជាពលរដ្ឋ​ដែលងាយរង​គ្រោះបំផុត​ចំនួន ២៥គ្រួសារ ស្ថិត​នូវក្នុង​ភូមិចំនួន៣ ឃុំចំនួន៣ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន​ បានពាំនាំ​នូវប្រសាសន៌​ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​និងក្តីនឹករលឹកពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម​កម្ពុជា ដែលជានិច្ចកា​ល ​​​​​     សម្តេចតែង​តែគិតគូពីសុខទុក្ខ​របស់បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ មានទុក្ខលំបាក​ ជនរងគ្រោះ​ ជនងាយរងគ្រោះ​ គ្រប់ប្រភេទ​ ដោយមិនប្រកាន់​រើសអើង វណ្ណៈ ជាតិសាសន៌ ពណ៌ សម្បុរ ឫនិន្នាការ​នយោបាយអ្វីឡើយ ហើយសូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់មេត្តា​ថែរក្សាសុខភាព​ឲ្យបានល្អ​ សំអាតបរិស្ថាន​ជុំវិញផ្ទះ មាន​អនាម័យល្អក្នុង​ការរស់នៅ ដោយប្រកាន់​ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

 

អំណោយ​ដែលបានផ្តល់​ជូនក្នុងមួយ​គ្រួសារៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម​ ទឹកត្រីទឹក​ស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប មី ១កេស នំធុង ១ធុង និងថវិកា​ចំនួន ២០,០០០រៀលផងដែរ៕