អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

jQuery Carousel

ចាស់ជរាគ្មានទីពឹង ជនពិការសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះទទួលអំណោយមនុស្សធម៌


សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១៨ ខែ​ តុលា​ ឆ្នាំ ២០១៧នេះ នៅវត្ត វាលស្បូវ​ សាខាកាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ ​ដឹកនាំដោយ ​ឯកឧត្តម ប៉ា​ សុជាតិវង្ស សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ និងជាប្រធាន​គណៈកម្មាធិការ​សាខា​រាជធានី​ភ្នំពេញ ​បានចុះសាក​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ទៅចែក​ជូនដល់​ចាស់ជរា​គ្មានទីពឹង ​ជនពិការ ​ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត​ចំនួន២១០គ្រួសារ​ រស់នៅ​សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

 

មានប្រសាសន៍​ទៅកាន់​លោកតា​លោកយាយបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឯកឧត្តម ប៉ា​ សុជាតិវង្ស​ បានពាំនាំនូវ​ការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ដែល​សម្តេចប្រធាន​តែងតែ​យកចិត្តទុកដាក់​គិតគូរជាប់​ជានិច្ចចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋជាទូទៅ ជាពិសេស​ជនរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ​ ដោយមិន​ប្រកាន់ពីវណ្ណៈ​ ពណ៌សម្បុ​រ ជំនឿសាសនា ឬ​និន្នាការ​នយោបាយ​អ្វីឡើយ ពោល "កាកបាទក្រហមកម្ពុជា​មាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា" ។

 

ឯកឧត្តម​ប្រធានគណៈកម្មាធិការ​សាខា ក៏សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យយកចិត្តទុកដាក់ពី​សុខភាពរក្សា​ឲ្យបាននូវ​អនាម័យ​ទាំងការរស់នៅ​ និងការហូបចុក​ ដើម្បី​ចៀសវាង​ពីជម្ងឺ​ដង្កាត់ផ្សេងៗមក​បៀតបៀន​ ព្រមទាំងបើកបរ​ត្រូវគោរព​ច្បាប់ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីចៀសវាង​ពីគ្រោះថ្នាក់ចរាចរណ៍​ដែលអាច​ឡើងជាយ​ថាហេតុ ហើយ​សូមចៀសវាង​ឲ្យឆ្ងាយពីអំពើ​អសកម្មនានាដែល​សង្គមជាតិស្អប់ខ្ពើម​ ដើម្បីឲ្យភូមិ-សង្កាត់យើង​មានសុវត្ថិភាព​ ជាពិសេស​ចូលរួមរក្សា​សន្តិភាព ដើម្បីពង្រឹង​ឱកាសអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនជាបន្តទៀត ។