អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

អ្នកស្ម័គ្រចិត្តកាកបាទ ក្រហមកម្ពុជាដែលកំពុងសម្រាកពេទ្យទទួលអំណោយសង្រ្គោះ


សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧ នេះ ឯកឧត្តម​ យុង គឹមហ៊ាន ​នាយកប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា ​ខេត្តព្រះវិហារ ​បាននាំយក​អំណោយ​មនុស្សធម៌​ចុះ​សាកសួរ​សុខទុក្ខ និង​ផ្តល់ជូន លោក ច័ន្ទ គឹមអឿន​ អ្នកស្ម័គ្រចិត្ត​កាកបាទ ក្រហមកម្ពុជា​ ភូមិឈើទាលគង ​ឃុំជាំក្សាន្ត ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុង​សម្រាកពេទ្យ។


ក្នុងឱកាសនោះ​ឯកឧត្តម នាយកប្រតិបត្តិ ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រះវិហារ ​បានពាំនាំ​នូវការផ្តាំ​ផ្ញើ​ការសួរសុខទុក្ខ​ពីសំណាក់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា ​ដែលមាន​សម្តេច​តែងតែ​គិតគូរ ពីសុខទុក្ខ​របស់បងប្អូន ពិសេស​បងប្អូន​អ្នកស្ម័គ្រចិត្ត ។ ឯកឧត្តម​បានបញ្ជាក់ថា​សម្ភារ​និងថវិកា​នាពេល​ នេះមាន​ចំនួនតិចតួច​ តែជា​ការជួយ​គ្នាក្នុង​គ្រាលំបាក ​និងបង្ហាញ​ពីយកចិត្តទុកដាក់​របស់ថ្នាក់ដឹកនាំ​កាកបាទក្រហម​កម្ពុជា ​ចំពោះបងប្អូន​ដែលកំពុងមានបញ្ហា​ប្រឈម​ដូចពេលនេះ។