អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ដំណឹងសួរកបង-ប្អូន

ដំណឹងសួរកបង-ប្អូន

កាកបាទក្រហមកម្ពុជា បានទទួលពាក្យសុំស្រាវជ្រាវរកគ្រួសារ ដែលមានខ្លឹមសារដូចខាងក្រោម៖

នាងខ្ញុំឈ្មោះ សូត្រ ពៅ ភេទស្រី អាយុ ៤៨ឆ្នាំ សូមសួររកបងស្រីបងបង្កើតឈ្មោះ សូត្រ សើ ហៅ រី អាយុ ៥៧ ឆ្នាំ មុខរបរមុនបែក សិល្បៈតំបន់ មានឪពុកឈ្មោះ ស៊ុប សូត្រ ម្តាយឈ្មោះ គុច យ៉ាន មានបងប្អូនចំនួន៩នាក់ ដែលមានរាយនាមដូចខាងក្រោម៖

១. ឈ្មោះ សូត្រ សន ភេទ ស្រី អាយុ៦៩ឆ្នាំ ស្លាប់,

២. ឈ្មោះ សូត្រ ហុង ភេទស្រី អាយុ ៦៦ ឆ្នាំ

៣. ឈ្មោះ សូត្រ សូយ ភេទស្រី អាយុ ៥៩ឆ្នាំ (រស់)

៤.ឈ្មោះ សូត្រ សើ ភេទស្រី អាយុ៥៧ឆ្នាំ(បាត់ខ្លូន)

៥. ឈ្មោះ សូត្រ បូ ភេទប្រុស អាយុ៥៦ឆ្នាំ (រស់)

៦.ឈ្មោះសូត្រ ស៊ីម ភេទស្រី អាយុ ៥៦ឆ្នាំ (រស់)

៧.ឈ្មោះ សូត្រ សឹម ភេទស្រី អាយុ ៤៩ឆ្នាំ (រស់)

៨.ឈ្មោះសូត្រ ពៅ អាយុ ៤៨ឆ្នាំ (រស់)

៩.ឈ្មោះសូត្រ ប៊ន ភេទប្រុស អាយុ៤២ឆ្នាំ(ស្លាប់)

ទីកន្លែងកំណើត ភូមិត្រពាំងក្តុល ឃុំត្រាចទង់ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អាស័យដ្ឋានចុងក្រោយ រស់នៅភូមិអន្លង់ជ្រែ ឃុំ ប្រាំបីមុំ ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ។ កាលពីឆ្នាំ 1979 ខ្មែរក្រហមបានជម្លៀស​គាត់ឡើងភ្នំ មានគេឃើញគាត់ហើមជើងនៅលើភ្នំ ចុះមកវិញជាមួយគេមិនរួច ហើយបាត់ដំណឹង​តាំងពីពេលនោះមក។ សព្វថ្ងៃមិនដឹងរស់នៅទីណា បើបងប្អូនណា​បានស្គាល់រឺមានដំណឹង​ពីបុគ្គល​ត្រូវរកសូមមេត្តា ជួយផ្តល់​ដំណឹងដល់ទីស្នាក់ការកាកបាទក្រហមកម្ពុជា នៅតាម ខេត្ត-រាជធានី ដែលនៅជិតលោកអ្នកដោយក្តីអនុគ្រោះ។

ប្រសិនជាបង-ប្អូនណាមានមានដំណឹង ឬស្គាល់ឈ្មោះដែលរកដូចខាងលើ​អាចទាក់ទង់​មកលេខទូរស័ព្ទលេខ 023 881 511 012 229 191 និង 016 777 158។ #CRCRFL_TR:004/17

 

ទិវាលាងដៃ និងបង្គន់ ពិភពលោកនៅខេត្តក្រចេះ


កក្រក៖ នៅព្រឹក​ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា ខេត្តក្រចេះ​ បាន​រៀបចំ​ទិវាលាងដៃ ​និងបង្គន់ ពិភពលោក ដែល​សហការ​ជាមួយ​គម្រោង​បង្កើន​និរន្តភាព​ការ​ប្រើប្រាស់​ទឹកស្អាត និងការអនុវត្ត​អនាម័យ (Increased Sustainable Access to WASH Facility Project) ទីស្នាក់ការ​កណ្តាល ក្រោម​ជំនួយ​ឧបត្ថម្ភថវិកា​ពីមូលនិធិ​កាទ្យេ​ តាមរយៈសហព័ន្ធ​អន្តរជាតិ​កាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម IFRC ដែលមានការ​ចូលរួម លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស អ្នក​ស្ម័គ្រចិត្ត និងបងប្អូន​ប្រជាពលរដ្ឋ ​សរុប​ប្រមាណ ៤០០នាក់ ដែលទិវា​នេះនៅទីធ្លា​បរិវេណវត្ត​បុសលាវ ឃុំបុសលាវ​ ខេត្តក្រចេះ។

 

ទិវានេះ​ធ្វើឡើង​ក្នុង​គោលបំណង​ បង្កើន​ការយល់ដឹង​អំពីការ​រស់នៅមាន​អនាម័យដើម្បី​ថែរក្សារ​សុខភាពរបស់យើង​ឲ្យបានល្អ​ ក្នុងការ ផឹង​ស្អាត ហូបស្អាត រស់ស្អាត ក៏ដូចបានជួយ​កាត់បន្ថយភាព​ក្រីក្រ​ក្នុងគ្រួសារ​ផងដែរ ៕