សេវាយើង

គម្រោង​អភិវឌ្ឍន៍​សុខភាព​សហគមន៍ និង​សង្គ្រោះ​បឋម - ខេត្តក្រចេះ

សាវតា

គម្រោង​អភិវឌ្ឍន៍​សុខភាព​សហគមន៍ និង​សង្គ្រោះ​បឋម បាននិង​កំពុង​អនុវត្ត​នៅ​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្តក្រចេះ ចាប់តាំងពី​ឆ្នាំ ២០១០ រហូត​ដល់​បច្ចុប្បន្ន ដោយមាន​ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​កាកបាទក្រហម​ហ្វាំ​ង​ឡង់។ ក្នុងដំណាក់កាល​ទី ១ ឆ្នាំ២០១០-២០១២ គម្រោង​បានធ្វើ​សមាហរណកម្ម​ការងារ​អភិវឌ្ឍន៍​ស្ថាបន​ទៅក្នុង​ប្រតិបត្តិការ​គម្រោង។ នៅ​ដំណាក់កាល​ទី ២ ឆ្នាំ២០១៣-២០១៥ ការការពារ​ជំងឺមិនឆ្លង ការងារ​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ ត្រូវបានធ្វើ​សមាហរណកម្ម​បន្ថែមទៀត​ទៅក្នុង​សកម្មភាព​ការងារ​គម្រោង។ ក្នុង​គោលដៅ​របស់ខ្លួន​គឺ រួមចំណែក​ធ្វើ​ឲ្យ​សហគមន៍​មាន​ភាព​ធន់​មាំ តាមរយៈ​ការលើកកម្ពស់​សុខភាព​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ​នានា នៅក្នុង​សហគមន៍​គោលដៅ។ អ្នកទទួលផល​សរុប​ទាំងអស់ ១១,៨៤០គ្រួសារ ស្មើនឹង ៦៦,៨៦៩នាក់ ក្នុងនោះ​មាន​ស្ត្រី ២៤,៨៣១នាក់ បុរស ២៣,៥៧៩នាក់ និង​កុមារ ១៨,៤៥៩នាក់ នៅក្នុង​សហគមន៍​គោលដៅ​សរុប ៤៨ ភូមិ ១០ឃុំ ៣ស្រុក​នៃ​ខេត្តក្រចេះ។ អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​សរុប ៤៧០នាក់ និង​យុវជន​កាកបាទក្រហម​ចំនួន ២៨៥នាក់ ត្រូវបាន​ជ្រើសរើស និង​បណ្តុះបណ្តាល ព្រមទាំង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​គម្រោង។

 

គោលបំណង

  • សមាហរណកម្ម​សកម្ម​ភាព​ការងារ​អភិវឌ្ឍ​សុខភាព​សហគមន៍​និង​សង្គ្រោះ​បឋម និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​ដែល​ប្រឈម​នឹង​គ្រោះមហន្តរាយ និង​បញ្ហា​សុខភាព​នានា មាន​សុខុមាលភាព​កាន់តែ​ប្រសើរឡើង។
  • ពង្រឹងសមត្ថភាព​ការងារ​អភិវឌ្ឍ​ស្ថាបន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បី​ផ្តល់​សេវាកម្ម​នានា ប្រកបដោយ​គុណភាព​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ។

សកម្មភាព​ការងារចម្បងៗ និង​លទ្ធផល​សម្រេចបាន

ក. ផ្នែក​អរូប​វន្ត

  • ការប៉ាន់ប្រមាណ​ពី​ភាព​ងាយ​រងគ្រោះ និង​សមត្ថភាព - កំណត់​បញ្ហា និង​តម្រូវការ​របស់​សហគម​ន៍

  • ការធ្វើអង្កេត​ដើម​គ្រា និង​ចុង​គ្រា (Base-line and End-line)

  • ការពង្រឹង​សមត្ថភាព​ដល់​ប្រតិបត្តិ​ករ​គម្រោង​ពី​ថ្នាក់​សាខា​រហូតដល់​សហគម​ន៍ ស្តីពី ១. ប្រវត្តិ​ចលនា បដិរូប គោលការណ៍​គ្រឹះ​របស់​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ២. បញ្ហា​អាទិភាព​សុខភាព​ទាំង ៥ (ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាក ជំងឺគ្រុនចាញ់-គ្រុនឈាម សុខភាព​មាតា​ទារក និង​អនាម័យ​ទឹកស្អាត) . ជំងឺមិនឆ្លង (ជំងឺមហារីក ទឹកនោមផ្អែម លើសឈាម និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ) . ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ ៥. ជំនាញ​សម្របសម្រួល និង​ផ្សព្វផ្សាយ ៦. វិជ្ជា​សង្គ្រោះ​បឋម ៧. ការកត់ត្រា​សកម្មភាព​នានា និង​ផែនការ ៨. ជំនាញ​គ្រប់គ្រង ភាសា​អង់គ្លេស កុំព្យូទ័រ ជាដើម។

  • ការប្រជុំ​ប្រចាំខែ​ជាមួយ​អ្នកស្ម័គ្រចិត្ត​ក​ក្រ. ដើម្បី​បូកសរុប​លទ្ធផល​ការងារ ដោះស្រាយ​បញ្ហា​ប្រឈម រៀបចំ​ផែនការ និង​បំប៉ន​ប្រធានបទ​ថ្មី​សម្រាប់​យកទៅអនុវត្ត​ន៍​នា​ខែ​បន្ទាប់

  • ការអប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សុខភាព​អាទិភាព​ទាំង ៥ ជំងឺមិនឆ្លង ការងារ​ត្រៀម​បង្ការ​គ្រោះមហន្តរាយ ព្រមទាំង​ផ្តល់​សេវា​សង្គ្រោះ​បឋម​ជាដើម របស់​អ្នកស្ម័គ្រចិត្ត​ក​ក្រ. និង​យុ​វជនក​ក្រ.

  • ការសំអាត​បរិស្ថាន​ប្រចាំខែ ក្នុង​សហគមន៍​គោលដៅ/សាលា​គោលដៅ

  • ការរៀបចំ​ប្រកួតប្រជែង​គ្រួសារ​គំរូ

  • ការរៀបចំ​ព្រឹត្តិការណ៍ផ្សេងៗ ដូចជា យុទ្ធនាការ​គ្រុនឈាម ទិវា​ទឹក ទិវា​អ្នកស្ម័គ្រចិត្ត ជាដើម

  • ការផ្សព្វផ្សាយ និង​បំភ្លឺ​រាល់​ចម្ងល់ផ្សេងៗរបស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ទាក់ទង​នឹង​ប្រវត្តិ​ចលនា​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម គោលការណ៍​គ្រឹះ វិស័យ​ស្នូល​ទាំង៤ សកម្មភាព​ការងារ​របស់​សាខា និង​គម្រោង ក្នុង​កម្មវិធី​វិទ្យុ​ក្នុង​ខេត្ត (វិទ្យុ​ស្ត្រី​សហគមន៍ 101.3 MHz រយៈពេល ១ ម៉ោង​ក្នុង​មួយខែ)

  • ការរៀបចំ និង​ដំណើរការ​ក្លឹប​ហាត់ប្រាណ​សា​ខាក​ក្រក. ខេត្តក្រចេះ ព្រមទាំង​បំពាក់​ឧបករណ៍​នានា ក្នុង​គោលបំណង​លើកកម្ពស់​សុខភាព​សាធារណៈ និង​កាត់បន្ថយ​ជំងឺមិនឆ្លង

  • ការពង្រឹង​បណ្តាញ​យុវជន​ក​ក្រ. តាម​សាលា​គោលដៅ

. ផ្នែក​រូបវន្ត (២០១០-២០១៥)

  • សមិទ្ធផល​រូបវន្ត​ដែល​គម្រោង​បានផ្តល់​ជូន​សហគមន៍​គោលដៅ៖

  • ការចូលរួម​បដិភាគ​ពី​គម្រោង​ក្នុងការ​សាងសង់​អគារ​សម្រាប់​អនុសាខា​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ

ការទំនាក់ទំនង​សម្រាប់​ព័ត៌មាន​លំអិត៖

ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា

លោក ហង់ ចាន់​សា​ណា ប្រធាន​គម្រោង អភិវឌ្ឍន៍​សុខភាព​សហគមន៍ និង​សង្គ្រោះ​បឋម

ទូរស័ព្ទ​លេខ    (៨៥៥) ១២ ២០១ ៤៥៥ / (៨៥៥) ៩៧ ៩២៧៥ ៦៧៧

អ៊ី​ម៉ែ​ល          hangchansana2011@gmail.com / hang.chansana@redcross.org.kh

សាខា​កាកបាទក្រហមកម្ពុជា ខេត្តក្រចេះ

លោក សូ សា​កាណ ប្រធាន​ដឹកនាំ​គម្រោង អភិវឌ្ឍន៍​សុខភាព​សហគមន៍ និង​សង្គ្រោះ​បឋម

ទូរស័ព្ទ​លេខ    (៨៥៥) ១២ ៥៩៩ ០១៦ / (៨៥៥) ៩៧ ៨០២៩ ៩៩៩

អ៊ី​ម៉ែ​ល          sakan_so@yahoo.com